ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សូម​លា​ហើយ “​ការពុល​ឡាន​” ៖ វិធី​បំបាត់​ការពុល​ឡាន បាន​រហូតដល់ ៩០ ភាគរយ​
20, Sep 2021 , 7:04 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​មួយចំនួន ឲ្យ​តែ​នឹក​ដល់​ឡាន គឺ​ចង់​ខ្យល់គរ ពីព្រោះ​ពួកគេ​ពិតជា​ខ្លាច ការពុល​ឡាន​ខ្លាំងណាស់ បើ​អ៊ីចឹង គួរ​ធ្វើ​បែបណា​ទៅ​ទើប​ល្អ​?



​ដើម្បី​ការពារ​អា​ការៈពុល​ឡាន ពុល​ទឹករលក ឬ​ពុល​យន្តហោះ សូមអ្នក​ធ្វើតាម​ការណែនាំ​ខាងក្រោម​នេះ ៖

-    លេបថ្នាំ​ពុល​ឡាន​ឲ្យ​បាន ៣០ នាទី មុននឹង​ធ្វើដំណើរ (​មួយ ឬ​ពីរ​គ្រាប់​ទៅតាម​ភាពជាក់ស្តែង​)
-    ទទួលទាន​អាហារ​មាន​ក្នុង​ពោះ មុនពេល​ឡើង​ជិះឡាន ដើម្បី​ឲ្យ​រាងកាយ​មានដំណើរ​ការល្អ​
-    ការ​ជិះ​ខាងមុខ មិនសូវ​ជា​ពុល​ដូច​ការ​ជិះ​ខាងក្រោយ​ឡើយ​
-    មើល​ទេសភាព​ខាងមុខ ឬ​គេង​
-    រៀន​បើកឡាន ពីព្រោះ ភាគច្រើន អ្នក​ដែល​ចេះ​បើកឡាន នឹង​លែង​ពុល​ឡាន​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com