អត្ថបទពាណិជ្ជកម្ម
លោកអ្នក​ចង់​ទទួលបាន​ខ្យល់​ត្រជាក់​ស្រស់ថ្លា តាមបែប​ធម្មជាតិ​ពិតៗ​មែន​ទេ​
28, Mar 2017 , 2:37 pm        
រូបភាព
​ម៉ាស៊ីនត្រជាក់​ម៉ូ​ដែល​ថ្មី AERO series របស់ Panasonic មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ផ្តល់​ខ្យល់​ត្រជាក់​ស្រស់ថ្លា តាមបែប​ធម្មជាតិ​ពិតៗ​ជូន​លោកអ្នក​បានជា​មួយ​បច្ចេកវិទ្យា​ថ្មី AEROWINGS ដែលមាន​ក្នុង​ម៉ូ​ដែល​ថ្មី AERO Series របស់ Panasonic​។​

​ក្រោយពី​បានដាក់​ឱ្យ​ដំណើរការ​នូវ​ម៉ាស៊ីនត្រជាក់ Sky Series របស់​Panasonic មក យើង​ទទួលបាន​ការគាំទ្រ​ជាទី​ពេញចិត្ត​ពី​អតិថិជន ដោយសារតែ​ក្រុមហ៊ុន​បាន​ស្រាវជ្រាវ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ជា​បន្តបន្ទាប់​ដើម្បី​បំពេញ​បំពេញតម្រូវការ​របស់​អតិថិជន​ជា​បន្តទៀត​។

​ដោយឡែក​ម៉ាស៊ីនត្រជាក់​ប្រភេទ SKY Series នាំឱ្យ​មានការ​បោះជំហាន​ទៅមុខ​យ៉ាងខ្លាំង​ខាង​ផ្នែក​រចនា​ម៉ូដ និង​ផាសុខភាព​នៃ​ភាព​ត្រជាក់​ស្រួល​ជាមួយនឹង​ការបង្កើត​ស្លាប​កង្ហារ​ថ្មី​ប្រភេទ SKYWING មាន​បន្ទះ​បិទ​បើក ល់​ត្រជាក់​ទៅរក​ពិ​ដាន​។ SKY Series ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់​សាយភាយ​ពេញ​បន្ទប់ និង​ទប់​ស្តា​ត់​ភាព​ត្រជាក់​លើសលប់​ជាមួយ  បច្ចេកវិទ្យា RADIANT COOLING​។​

​សេ​រ៊ី​ម៉ាស៊ីនត្រជាក់ AERO series ថ្មី ជាមួយ​បច្ចេកវិទ្យា AEROWINGS ដែលមាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ប្រភេទ​ម៉ាស៊ីនត្រជាក់ SKY Series បានផ្តល់​ជូន​នូវ​៖
•​    ​ការគ្រប់គ្រង​ខ្យល់​បក់​ដែល​អាច​បត់បែន​បាន​៖ បច្ចេកវិទ្យា​ធ្វើ​ឲ្យ​ត្រជាក់​ដោយផ្ទាល់ (Direct Cooling) និង​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​ត្រជាក់​ដូច​ភ្លៀងរលឹម (Shower Cooling) ជួយ​ឲ្យ​អតិថិជន​អាចធ្វើ​ការគ្រប់គ្រង​បាន​ទាំងស្រុង​ទៅលើ​កម្រិត​នៃ​ភាព​ត្រជាក់​ដែល​ទទួលបាន​។​
•​    ​ការ​រចនា​ម៉ូដ​ពណ៌​ថ្លា​ដូច​គុជ​ខ្យង​៖ ការ​រចនា​ម៉ូដ​ទាន់សម័យ​ជាមួយនឹង​គម្រប​បន្ទរ​ពណ៌​ដូច​គុជ​ខ្យង និង​ការ​ក្រូ​ម៉េ​ផ្ទៃ​ខាងក្រៅ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ម៉ាស៊ីនត្រជាក់​នេះ​មាន​ប្រណិត​ភាព​សម្រាប់​លំអរ​ក្នុង​គេហដ្ឋាន​របស់លោក​អ្នក​។​
•​    ​ការ​រចនា​ម៉ូដ​បែប​ស្តើង​រលើបរលោង​៖ ម៉ាស៊ីនត្រជាក់ AERO series ថ្មី គឺមាន​កម្រាស​ស្តើង​ជាង​មុន​រហូតដល់​ទៅ ៣៧ មី​លី​ម៉ែត្រ ជាង​ម៉ូ​ឌែ​ល​ម៉ាស៊ីនត្រជាក់​ឆ្នាំ ២០១៦​។
•​    ​អនុភាព​ត្រជាក់​៖  រួមបញ្ចូល​នូវ​បច្ចេកវិទ្យា P-TECh សម្រាប់​ជួយ​ឲ្យ​ត្រជាក់​បាន​ឆាប់រហ័ស​និង​ទប់​ស្តា​ត់​ភាព​ត្រជាក់​លើសលប់​។​
•​    ​ប្រព័ន្ធ​បន្សុទ្ធ​ខ្ស​ល់​ដោយ​បច្ចេកវិទ្យា Nanoe-G៖ បច្ចេកវិទ្យា Nanoe-G មាន​ប្រសិទ្ធ​ខ្ពស់​សម្រាប់​កម្ចាត់​លម្អង​ធូលី​ដែល​កើត​ក្នុង​ខ្យល់ និង​លម្អងធូលី​ដែល​តោង​ស្អិត និង​បាក់តេរី​ដែល​តូច​បំផុត​ដែលមាន​ទំហំ​រហូតដល់​ទៅ PM2.5
​ស្លាប AEROWINGS ដែលមាន​សន្ទះ​ពីរ អាច​បញ្ចេញ​ខ្យល់​ទៅតាម​វិធី​ពីរបែប​៖
•​    ​ខ្យល់​ត្រជាក់​ផ្ទាល់ (Direct Cooling) ៖ មុំ​របស់​ស្លាប AEROWINGS សំ​យ៉ុង​ចុះក្រោម​ដើម្បី​បញ្ចេញ​កំហាប់​ខ្យល់​បក់​ឲ្យ​ត្រជាក់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ពេល​ដំណើរការ​ម៉ាស៊ីនត្រជាក់​។​
•​    ​ខ្យល់​ត្រជាក់​ដោយ​ប្រយោល (Indirect Cooling) ៖ មុំ​របស់​ស្លាប AEROWINGS បញ្ឈរ​ឡើងលើ​ដើម្បី​បំ​ភាយ​ខ្យល់​ត្រជាក់​ឲ្យ​សាយភាយ​ពេញ​កន្លែង​ទាំងមូល បន្ទាប់មក​ខ្យល់​ត្រជាក់​ធ្លាក់ចុះ​មកក្រោម​យ៉ាង​ស្រទន់ និង​ធ្វើ​ឲ្យ​មាន​ភាព​ត្រជាក់​ពេញ​ក្នុង​បន្ទប់ បន្ទាប់ពី​សីតុណ្ហភាព​ក្នុង​បន្ទប់​បាន​ឈានដល់​ចំណុច​កំណត់ និង​ជួយ​ថែរក្សា​ស្បែក​អោយមាន​សំណើម​ផងដែរ​។​

​ក្រុមហ៊ុន​ម៉ាស៊ីនត្រជាក់ Panasonic មាន​ម​ហិ​ច្ច​តា​ចង់​ផ្គត់ផ្គង់​នូវ​ខ្យល់​ត្រជាក់ បរិសុទ្ធ និង​មាន​ផាសុកភាព​សម្រាប់​គេហដ្ឋាន​នីមួយៗ​។ ដូចនេះ​ទើប​យើង​ខិតខំ​សិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មីៗ​ជា​បន្តបន្ទាប់​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ដែល​កំពុងមាន​ការកើនឡើង​សម្រាប់​ម៉ាស៊ីនត្រជាក់​ដែលមាន​ភាពងាយស្រួល​ប្រើប្រាស់ រចនា​ម៉ូដ​បានល្អ និង​មានតម្លៃ​សមរម្យ​។ ម៉ាស៊ីនត្រជាក់​ប្រភេទ SKY series និង AERO series អាចជួយ​ឱ្យ​អតិថិជន​គ្រប់គ្រង​ខ្យល់​បក់​បាន​កាន់តែ​ប្រសើរ​ជាង​មុន ដើម្បី​ធ្វើឱ្យ​កន្លែង​រស់នៅ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​គួរ​ឲ្យ​ចង់​រស់នៅ​។ ដូចនេះ យុទ្ធនាការ​ផ្សព្វផ្សាយ​ស​ម្រា​ប់​ឆ្នាំ​២០១៧ នេះ យើង​ប្រើប្រាស់​ពាក្យស្លោក​ថា “​ខ្យល់​ត្រជាក់​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​” (#AIRTHATMOVESYOU)”

​ម៉ាស៊ីនត្រជាក់​ប្រភេទ AERO Series អា​ចរក​ទិញ​បាន​សម្រាប់​ពពួក Single-Split Premium Inverter, Standard Inverter, Standard non-Inverter និង Deluxe Inverter Multi-split​។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ម៉ាស៊ីនត្រជាក់​ម៉ូ​ឌែ​ល​ថ្មី​នេះ និង​កម្មវិធី​តម្លៃ​ពិសេស​ចុងក្រោយ​បំផុត សូម​ចូលទៅ​កាន់​គេហទំព័រ​៖ aircon.panasonic.com និង​ហាង​របស់​ក្រុមហ៊ុន Panasonic ដែល​នៅក្បែរ​អ្នក​បំផុត​។ 

( អត្ថបទ​ពាណិជ្ជកម្ម )


Tag:
 SMG Media & Studio
© រក្សាសិទ្ធិដោយ thmeythmey.com