អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន edotco ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ច្នៃ​ពី​ដើម​ឫស្សី​ដំបូង​គេ
28, Mar 2017 , 5:39 pm        
រូបភាព
​កាលពី​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន edotco Group បាន​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ដំបូង​គេ ដែល​ប្រើប្រាស់​ដើម​ឫស្សី​សម្រាប់​សង់​បង្គោល​អ​ង់​តែ​ន​ទូរគមនាគមន៍ ដែល​ត្រូវបាន​ដំឡើង​នៅលើ​ដំបូលផ្ទះ​ក្នុង​តំបន់ អ៊ុត​តា​រ៉ា នៃ​ក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែ​ស​។​

​តាមរយៈ​ការសហការ​បង្កើត​ជាមួយ​សាកលវិទ្យាល័យ​វិស្វកម្ម​បង់​ក្លា​ដែ​ស (BUET) និង​ចែកចាយ​ដោយ​ក្រុមហ៊ុន edotco បង់​ក្លា​ដែ​ស ការប្រើប្រាស់​គួរឱ្យកត់សម្គាល់​នៃ​ធនធាន​កកើត ឡើងវិញ​នេះ បាន​រក្សា​ចង្វាក់ជីពច​រ​នៃ​ការបង្កើត​ថ្មី​ដែលមាន​នៅក្នុង DNA របស់​ក្រុមហ៊ុន edotco ឲ្យ​រស់​ឡើងវិញ​។ ព្រឹត្តិការណ៍​នេះ បាន​ពង្រឹង​តួនាទី​ចាស់​របស់ edotco ឲ្យ​នៅតែ​ឈានមុខ​គេ​ក្នុង​វិស័យ​វិស្វកម្ម​ដែល​ពោរពេញ​ដោយ​និរន្តរភាព និង​ការស្រឡាញ់​បរិស្ថាន​បៃតង​។​

​តាម​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ដែល​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត Syed Ishtiaq Ahmad សាស្ត្រាចារ្យ​វិស្វកម្ម​សំណង់​ស៊ីវិល​នៃ​សាកលវិទ្យាល័យ BUET បាន​ចាប់អារម្មណ៍​លើ​ការ​រចនា និង​លទ្ធភាព នៃ​ការយក​ដើម​ឫស្សី​មក​ធ្វើជា​សម្ភារៈ​សំណង់ ជំនួស​ឲ្យ​ដែក​ដែល​គេ ធ្លាប់ប្រើ​ជាទូទៅ​សម្រាប់​បណ្តាញ​ទូរគមនាគមន៍​។​

​លោក​សាស្ត្រាចារ្យ​បណ្ឌិត Syed Ishtiaq Ahmad បាន​លើកឡើងថា​៖ «​យើង​មាន​មោទនភាព​យ៉ាងខ្លាំង ដែល​បានឃើញ​ការដំឡើង​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ធ្វើ​ពី​ឫស្សី​ដំបូង​គេ​នៅក្នុង ប្រទេស​របស់​យើង​។ បង់​ក្លា​ដែ​ស ជា​ប្រទេស​ដែលមាន​ធនធានធម្មជាតិ​យ៉ាងច្រើន​សម្បូរបែប ក្នុងនោះ​ដើម​ឫស្សី​គឺជា​ប្រភេទ​ធនធាន​សម្ភារៈ​ដែល​ក​កើតឡើង​វិញ​។ ការដែល​អាច​ប្រើប្រាស់ ធនធាន​ទាំងនេះ​នៅក្នុង​ការរួមចំណែក​ដ​ល់​ការរីកចម្រើន​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​នេះ គឺ ជា​ក្រឹត្យក្រម​ធម្មជាតិ​មួយ​ដែល​មិនគួរ​មើលរំលង​។ តាម​ការសិក្សា​ពី​លទ្ធភាព​បង្ហាញថា​ដើម​ឫស្សី​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ធ្វើជា​សម្ភារៈ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ ដោយសារតែ​លក្ខណៈ សម្បត្តិ​ជាច្រើន​។ យើង​សូម​អរគុណ​ចំពោះ​ក្រុមហ៊ុន edotco ដែល​បាន​ជឿជាក់ និង​ការផ្តួចផ្តើម​រួមចំណែក​ទាំង​ការកសាង​ប្រទេស និង​អភិរក្ស​បរិស្ថាន​»​។​

​ការសិក្សា​បានបង្ហាញ​ថា ដើម​ឫស្សី​ដែល​មិនទាន់​កែច្នៃ​មាន​សមត្ថភាព​ទ្រ​ទម្ងន់​បេតុង​ពេលធ្វើ​រន្ទា​និង​ចាក់គ្រឹះ ដែល​ធ្វើឱ្យ​វា​ក្លាយជា​សម្ភារៈ​ចាំបាច់​មួយ សម្រាប់​វិស័យ​សំណង់​ទូរគមនាគមន៍​។ វា​អាច​ទប់​ទល់នឹង​កម្លាំង​សន្ទុះ​ខ្យល់​បាន​ដល់​ទៅ ២១០​គម​. / ម​. និង​មាន​អាយុកាល​ប្រមាណ ១០ ឆ្នាំ​ប្រសិន​ជាមាន​ការថែទាំ​បាន​ត្រឹមត្រូវ​។ បង្គោល​អង់​តែ​ន​ឫស្សី​ត្រូវ ចំណាយពេល​ប្រហែល ១២​ថ្ងៃ ដើម្បី​សាងសង់ និង​ប្រើប្រាស់​ថាមពល​តិច​ដើម្បី ផលិត​បើ ប្រៀបធៀប​ទៅនឹង​បង្គោល​អង់​តែ​ន​ធ្វើ​ពី​ដែក​។ សំណង់​នេះ​មាន​សមត្ថភាព​អាចដាក់​អង់​តែ​ន​បាន​រហូតដល់​ទៅ​៨ ក្នុងពេល​តែមួយ​ដោយ​អនុញ្ញាតឱ្យ​បំពាក់​នៅលើ​ទីតាំង​តែមួយ​បាន​។​

​លក្ខណៈពិសេស​មួយទៀត ដើម​ឫស្សី​មាន​ទម្ងន់​ស្រាល ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​ដំឡើង​នៅលើ​ដំបូលផ្ទះ​ដោយ​គ្មាន​ការដាក់បន្ទុក​បន្ថែម​នៅលើ​អគារ​។ សំណង់​ត្រូវ​បានដាក់ ពង្រាយ​ដោយ​ឆ្លងកាត់​ការប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​ការពារ​សត្វ​កណ្តៀរ ការបំផ្លាញ​ពី​ផ្សិត និង​លក្ខខណ្ឌ​អាកាសធាតុ​មិនល្អ​មួយចំនួន​។ ដើម្បី​ធានាបាន​នូវ​ការដាក់​ពង្រាយ​សំណង់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ធ្វើ​ពី​ដើម​ឫស្សី​ទទួលបាន​ជោគជ័យ ក្រុមហ៊ុន edotco បាន​ពិសោធ​ធ្វើ​សំណង់​សាកល្បង​មួយ​នៅក្នុង​តំបន់ Kanchpur នៃ​ទីក្រុង​ដា​ក្កា កាលពី​ខែធ្នូ​កន្លងទៅ​។​

​លោក Suresh Sidhu នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន edotco Group បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន edotco តែងតែ​ធ្វើ​ពិសោធ​ជាមួយ​ស​មា្ភ​រៈ និង​ផ្តល់​ដំណោះស្រាយ​ច្នៃប្រឌិត​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ឧស្សាហកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។ បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ធ្វើ​ពី​ដើម​ឫស្សី គឺជា​ការច្នៃប្រឌិត​ថ្មី​ចុងក្រោយ​បំផុត ដែល​យើង​ផ្តើមគំនិត​ប្រើប្រាស់​ធម្មជាតិ ធនធាន​កកើត​ឡើងវិញ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើ​បរិស្ថាន​។ យើង​មាន​មោទនភាព​ណាស់​ដែល​បាន​សហការ​បង្កើត​នូវ​ដំណោះស្រាយ​នេះ​ជាមួយ​សាកលវិទ្យាល័យ BUET ហើយ​សង្ឃឹមថា យើង​នឹង​អាច​បន្ត​សហការគ្នា​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​។ ទន្ទឹមនឹងនេះ វា​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ពី​គុណភាព​នៃ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ដែល​យើង​អាច​ក្លាយជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​នៅក្នុង​ទីក្រុង​ដា​ក្កា​»​។​

​ក្រុមហ៊ុន edotco នឹង​ពង្រីក​វិសាលភាព​សំណង់​ដើម​ឫស្សី​ជាច្រើន​ទៀត ជា​និមិត្តរូប​នៃ​គោល​គំនិត (P.O.C) ក្នុង​តំបន់​ផ្សេងៗ​នៃ​ទីក្រុង​ដា​ក្កា នៅ​ឆ្នាំ ២០១៧ ហើយ​នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន edotco នឹង​យក​ដំណោះស្រាយ​នេះ ទៅកាន់​ទីផ្សារ​ផ្សេងទៀត ដែល​ក្រុមហ៊ុន​មាន​ប្រតិបត្តិការ និង​សម្បូរ​ទៅដោយ​ដើម​ឫស្សី​។​

​អំពី​ក្រុមហ៊ុន edotco Group

​ក្រុមហ៊ុន edotco Group បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១២ គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​រួម ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ី​។ ក្រុមហ៊ុន edotco Group ផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​តាំងពី​ចាប់ផ្តើម រហូតដល់​បញ្ចប់​លើ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទូរស័ព្ទ រួមមាន​៖ ការជួល​បង្គោល​អង់​តែ​ន ការសាងសង់​បង្គោល​អ​ង់​តែ​ន​ថ្មី ការផ្គត់ផ្គង់​ថាមពលអគ្គីសនី​ការភ្ជាប់ បណ្តាញ​សេវា​ទូរស័ព្ទ​និង​សេវា​តំហែទាំ​លើ​ស្ថានីយ​ផ្សាយ របស់​ក្រុមហ៊ុនទូរស័ព្ទ​។ 

​ក្រុមហ៊ុន edotco ដំណើរការ និង​គ្រប់គ្រង​ផលប​ត្រ​លើ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ក្នុង​តំបន់​ជាង​២៥.០០០​ប្រចាំ​ទីផ្សារ​ចម្បងៗ​ក្នុងប្រទេស​ម៉ាឡេស៊ី ភូមា បង់​ក្លា​ដែ​ស កម្ពុជា និង​ស្រីលង្កា ដោយ​ក្នុងនោះ​បង្គោល​អង់​តែ​ន​ជាង​១៧.១០០​ដំណើរការ​ផ្ទាល់​ដោយ​ក្រុមហ៊ុន edotco និង​ជាង ៨.១០០ ផ្សេងទៀត​គ្រប់គ្រង​ដោយ​សេវាកម្ម​គ្រប់គ្រង​បង្គោល​អង់​តែ​ន​។ ក្រុមហ៊ុន edotco ខិតខំ​ផ្តល់នូវ​លទ្ធផល​ជាទី​គាប់ចិត្ត​ក្នុង​ការផ្តល់សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង ដំណោះស្រាយ​។ សេវា​តម្លៃបន្ថែម​របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​គ្រាំទ្រ​ដោយ​សេវា echo ដែល ជំរុញ​ដល់​ប្រសិទ្ធភាព​ក្នុងការ​ត្រួតពិនិត្យ​ផ្នែក​ប្រតិបត្តិការ​នៅតាម​ស្ថានីយ​ដូចជា ការប្រើប្រាស់ អាគុយ​ថាមពលអគ្គីសនី និង​ប្រេងឥន្ធនៈ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។

​ក្រុមហ៊ុន edotco Bangladesh ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៣ ដើម្បី​ផ្តល់​សេវា​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដល់​អតិថិជន និង​ការដេញថ្លៃ ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​បណ្ដាញ ទូរគមនាគមន៍​ចម្រុះ​បែប និង​សេវា​រលក​វិទ្យុ​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​។ ជាមួយនឹង​ការគ្រប់គ្រង និង​ដំណើរការ​បង្គោល​អង់  តែ​ន​ជាង​៨.២០០ ក្រុមហ៊ុន edotco Bangladesh ស្ថិតនៅក្នុង​ស្ថានភាព​មួយ​ដ៏​ល្អ​ជាមួយ​អ្នកជំនាញ​ដើម្បី​រួមចំណែក​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​ទីក្រុង​ដា​ក្កា ទៅជា​មជ្ឈមណ្ឌល​នៃ​ការច្នៃប្រឌិត និង​ឧត្តមភាព​(Center of Innovation and Excellence) ដែលជា​ចក្ខុវិស័យ​អនាគត​សម្រាប់​ព្រឹត្តិការណ៍ Digital Bangladesh 2021 ។​

​ថ្មីៗ​នេះ ក្រុមហ៊ុន edotco Group ទទួលបាន​រង្វាន់ the Frost & Sullivan 2016 Southeast Asia Telecoms Tower Company ប្រចាំឆ្នាំ ២០១៦​។ ការទទួលបាន​រង្វាន់​នេះ ជា​សក្ខីភាព​បញ្ជាក់​ពី​ភាព​លូតលាស់​របស់​ក្រុមហ៊ុន edotco Group ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់
www.edotcogroup.com



Tag:
 Champange Communications
© រក្សាសិទ្ធិដោយ thmeythmey.com