កីឡាជាតិ
ជាតិ
​ក្រោយ​បាត់បង់​ឱកាស ហូ​យ សូ​ណា ជឿថា ឈាវ បូរ៉ា អាច​ក្លាយជា​ម្ចាស់​ជើងឯក​សារជាថ្មី​
29, Mar 2017 , 9:53 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កីឡាករ ហូ​យ សូ​ណា អតីត​ជើងឯក​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ បាន​បាត់បង​ឱកាស​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត ក្រោយ​ចាញ់​កីឡាករ កែវ វ​ឌ្ឍ​នា ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមីនា នៅ​ទីស្នាក់ការ NOCC​។ ក្រោយ​ធ្លាក់​ពី​ការប្រកួត​កីឡាករ ហូ​យ សូ​ណា យល់ថា កីឡាករ ឈាវ បូរ៉ា អាច​នឹង​គ្រង​តំណែង​ជើងឯក​នៅ​ឆ្នាំនេះ​។



​ជើងឯក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ ឈាវ បូរ៉ា ជា​កីឡាករ​ម្នាក់​គត់​ដែល​សាក​សម​ទទួលបាន​តំណែង​ស្តេច​អុក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​។ នេះ​បើតាម​ការយល់ឃើញ​រប​ស់​ម្ចាស់​ពាន​ឆ្នាំ​ចាស់ ហូ​យ សូ​ណា ដែល​បាន​ធ្លាក់​ចេញពី​ការប្រកួត​កាលពី​ម្សិលមិញ ក្រោយ​ប្រកួត​ចាញ់​កីឡាករ កែវ វ​ឌ្ឍ​នា ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣​។​

«​ក្នុងចំណោម​កីឡាករ​ទាំង​២០​នាក់​ដែល​បាន​ឡើង​មកលេង​ក្នុង​វគ្គ​វិលជុំ​ដើម្បី​ចម្រាញ់​យក​កីឡា​៨​នាក់​ឡើងទៅ​លេង​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប ខ្ញុំ​គិតថា ប្រហែលជា​កីឡាករ ឈាវ បូរ៉ា ដែល​អាច​គ្រង​តំណែង​ជើងឯក​នៅ​ឆ្នាំនេះ​»​។ នេះ​ជាស​ម្តី​របស់​កីឡាករ ហូ​យ សូ​ណា​។

​គួរ​បញ្ជាក់ថា បី​ប្រកួត​របស់​កីឡាករ ឈាវ បូរ៉ា  ក្នុង​វគ្គ​ជម្រុះ​កន្លងមក រូបគេ​បាន​យកឈ្នះ​ពីរ​ប្រកួត​ដោយ​ដៃគូ​អវត្តមាន និង​មួយ​ប្រកួត​ទៀត​ឈ្នះ​កីឡាករ ទី គីមហេង​។ ជ័យជម្នះ​៣​ប្រកួត​ជាប់​គ្នា​បាន​ជួយ​ឲ្យ​កីឡាករ​រូបនេះ ឡើងទៅ​កាន់​វគ្គ​ជម្រុះ​វិលជុំ​៥​នាក់​ចុងក្រោយ​ប្រចាំ​ក្រុម​«​ខ​» ដើម្បី​ចម្រាញ់​យក​កីឡាករ​ពីរ​នាក់​ឡើងទៅ​លេង​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ​តំណាង​ឲ្យ​ក្រុម​«​ខ​»៕  


Tag:
 អុកចត្រង្គ​
  អង្គរ​សង្ក្រាន្ត​២០១៧
  ហូ​យ សូ​ណា​
  ឈាវ បូរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com