ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីទៅដែលធ្វើឲ្យមនុស្សម្នាក់ងាយកើតជំងឺរលាកទងសួត?
× បើសិនជាអ្នកជាមនុស្សដែលមានសំណាង អ្នកអាចនឹងជាពីជំងឺផ្តាសាយក្នុងរយៈពេលយ៉ាងយូរ មួយសប្តាហ៍។ ប៉ុន្តែពេលខ្លះ ជំងឺប្រភេទនេះក៏អាចវិវឌ្ឈន៍ទៅជារលាកទងសួតបានដែរ។ នេះដោយសារតែបំពង់ទងសួតរងការបង្ករោគ និងហើម រហូតដល់ធ្វើឲ្យអ្នកក្អកខ្លាំង និងមានស្លេស្តកាន់តែច្រើន។
ជំងឺរលាកទងសួតមានពីរប្រភេទ៖
ស្រួចស្រាវ៖ ច្រើនតែកើតមានជាញឹកញ៉ាប់ និងមានរយៈពេលយូរបំផុតពីរបីសប្តាហ៍ ប៉ុន្តែវាច្រើនតែបង្កឲ្យមានបញ្ហាច្រើនថែមទៀត។
រ៉ាំរ៉ៃ៖ ជាលក្ខណៈធ្ងន់ធ្ងរជាង ហើយអាចកើតបាត់ៗគ្រប់ពេល។
បើសិនជាយើងនិយាយដល់មូលហេតុរបស់វាវិញភាគច្រើនគឺជាផលវិបាកនៃជំងឺផ្តាសាយ ហើយវាអាចវិវឌ្ឈន៍ទៅជាជំងឺរលាកទងសួតថែមទៀតបាន កាលណាអ្នកមានលក្ខខណ្ឌចំពោះរាងកាយដូចខាងក្រោមនេះ៖
ប្រព័ន្ធភាពស៊ាំចុះខ្សោយជាពិសេសកុមារតូចៗ ឬមនុស្សចាស់
ជក់បារី ឬរស់នៅក្នុងផ្សែងបារី
ធ្លាប់មានអាការៈច្រាលទឹកអាស៊ីតពីក្រពះ ចូលសួត
ធ្វើការងារដែលព័ទ្ធជុំវិញដោយសារធាតុរំខានដល់សួតដូចជា ក្លិនទឹកអប់ ឬធូលីដីច្រើនជាដើម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com