ជាតិ
មន្ត្រីគណបក្សប្រឆាំង៥រូប កំពុងជួបពិភាក្សាជាមួយមន្ត្រីក្រសួងមហាផ្ទៃ ពីបញ្ហាសមាជបក្ស
× ភ្នំពេញ៖ នៅរសៀលនេះ មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៥រូប កំពុងជួបពិភាក្សាជាមួយមន្ត្រីក្រសួងក្រសួងមហា ដើម្បីបកស្រាយពីបញ្ហាសមាជបក្សខ្លួន ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក អេង ឆៃអ៊ាង នោះរួមមាន៖ លោក យឹម សុវណ្ណ ,លោក យ៉ែម បុញ្ញឫទ្ធិ, លោក ផែង ហេង និងលោក លី រី ។ ចំណែកខាងក្រសួងមហាផ្ទៃដឹកនាំដោយលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងមន្ត្រីមួយចំនួនទៀត ជួបជាមួយគណបក្សសង្គ្រោះជាតិ ពិភាក្សាជុំវិញបញ្ហាសមាជគណបក្សនេះ ។
កាលពីថ្ងៃទី២២ មីនា សម្ដេច ស ខេង បានចេញលិខិតមួយទៅគណបក្សសង្គ្រោះជាតិថា សមាជគណបក្ស កាលពីថ្ងៃទី០២ មីនានោះ បានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២នៃលក្ខន្តិកៈគណបក្ស ដោយអាណត្តិនៅសល់មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបរិច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងប្រធានគណបក្ស នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៧ ៕
© រក្សាសិទ្ធិដោយ thmeythmey.com