ជាតិ
សម្ដ​ច ស ខេង នៅតែ​បារម្ភ​ពី​ចំនួន​អ្នកប្រើប្រាស់​គ្រឿងញៀន​កើនឡើង​
29, Mar 2017 , 10:19 pm        
រូបភាព
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ រូបថត រឿន ភារុន
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ រូបថត រឿន ភារុន
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង នៅតែ​បារម្ភ​ពី​ចំនួន​អ្នកប្រើប្រាស់​គ្រឿងញៀន​កើនឡើង​ដែល​នាំ​ឲ្យ​កើតមាន​បញ្ហា​អសន្តិសុខ និង​ប៉ះពាល់​ធនធានមនុស្ស ពិសេស​គឺ យុវជន របស់​កម្ពុជា​។



​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាទ​បូកសរុប ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២៩ ខែមីនា​នេះ នា​ក្រសួងមហាផ្ទៃ សម្តេច​ឧបនាយករដ្ឋមន្ត្រី បានចាត់ទុក​ពលរដ្ឋ​កម្ពុជា​ជា​ជនរងគ្រោះ​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន ដ្បិត​ការ​ចរាចរ​គ្រឿងញៀន​ជុំវិញ​ពិភពលោក ពិសេស​ចេញពី​ផលិត​គ្រឿងញៀន​ក្នុង​តំបន់​អាហ្វ្រិក និង​តំបនត្រីកោណមាស ឆ្លងកាត់​ប្រទេស​កម្ពុជា​។​

«​គ្រឿងញៀន​ជា​បញ្ហា​មួយ​ដែល​ដុះ​ស្នឹម​ក្រាស់​បន្តិច​ហើយ​នៅ​កម្ពុជា​យើង​។ ពិតមែន កម្ពុជា​មិនមែនជា​ប្រទេស​ដាំ​គ្រឿងញៀន តែ​ជា​ប្រទេស​កែច្នៃ​ផលិត​គ្រឿងញៀន​ដែរ​។ គេ​យក សារធាតុ​ញៀន​ពី​ប្រទេស​ដទៃ​មក​ធ្វើ​នៅ​ស្រុក​យើង​។ គេ​យក​ផលិតផល​ពាក់កណ្តាល​ស​ម្រេច ផលិត​ផ​ផល​ក្នុងស្រុក​យើង​»​។ សម្តេច​បញ្ជា​ក់រួច បន្ថែមថា សម្តេច​ជឿជាក់​លើ​សមត្ថកិច្ច​ដែល បាន​ប្តេជ្ញា​ប្រឆាំង​គ្រឿងញៀន​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស លើកដំបូង រយៈពេល​៦​ខែ ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៧​នេះ​។​

​ជាមួយគ្នានេះ សម្តេច​បាន​ឆ្លៀត​ថ្លែង​អំពាវនាវ​សប្បុរជន​ជាតិ និង​អន្តរជាតិ រួមទាំង​ដៃ​អភិវឌ្ឍ​ពាក់ព័ន្ធ​នានា ជួយ​ចូលរួម​ឧបត្ថម្ភ​ថវិកា និង​សម្ភារ​សម្រាប់​ព្យាបាល និង​ប​ង្សា​ប​អ្នកញៀន​គ្រឿងញៀន​ផងដែរ​។​

​តាម​របាយការណ៍​ស្តីពី លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៧​នេះ កាលពី​ឆ្នាំ​២០១៦​កន្លងមក ជនល្មើស​បាន​នាំ​គ្រឿងញៀន​ពី​តំបន់​អាហ្វ្រិក និង​តំបន់ត្រីកោណមាស​ដោយ​ឆ្លងកាត់​ពី​តំបន់​ក្នុង​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​តាម​ខាងជើង​ប្រទេស​។ ក្រៅពីនេះ សមត្ថកិច្ច​បាន​រកឃើញ​ថា ជនល្មើស​ក៏បាន​ចរាចរ​គ្រឿងញៀន​តាមផ្លូវ​គោក អាកាស និង​បញ្ញើ​ប្រៃសណីយ៍​ជាដើម​នៅ​កម្ពុជា​។​

​តាម​បាយ​ការណ៍​ដែល​បង្ហាញ​ក្នុង​សន្និបាត នៅ​ថ្ងៃទី​២៩​មីនា​នេះ កាលពី​ឆ្នាំ​២០១៦​កន្លងទៅ អ្នកប្រើប្រាស់​គ្រឿងញៀន​ទូទាំងប្រទេស​មាន​ចំនួន ២០៦២១​នាក់ កើនឡើង ៤០៤៦​នាក់ ស្មើនឹង ២៤,៤១​ភាគរយ ធៀប​នឹង​ចំនួន ១៦៥៧៥​នាក់ ក្នុង​ឆ្នាំ​២០១៥ ។​

​របាយការណ៍​របស់ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បន្ត​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ៤,២៤៦​ករណី ក្នុងនោះ ឃាត់ខ្លួន​ជនសង្ស័យ ៩,៩៣៣​នាក់ ស្រី​៩៦៤​នាក់​មាន ២១​សញ្ជាតិ ក្នុង​ឆ្នាំ​២០១៦​កន្លងមក​។ បន្ថែម​លើសពីនេះ សមត្ថកិច្ច​បាន​រឹបអូស​គ្រឿងញៀន និង​សារធាតុ​ផ្សំ សរុប​ចំនួន​ជាង ១៧៩​គីឡូក្រាម​ទៀតផង​៕


Tag:
 ស ខេង​
  គ្រឿងញៀន​
  មហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com