ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោក សម រង្ស៊ី នៅតែតាំងចិត្តរកយុត្តិធម៌ជូនអ្នកស្លាប់ដោយសារគ្រាប់បែកក្នុងឆ្នាំ១៩៩៧
30, Mar 2017 ,
11:35 am
រូបភាព
×
ដោយ:
ម៉ៅ សុផា
ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងថា លោក នឹងមិនបញ្ឈប់ការស្វែងរកយុត្តិធម៌ ឲ្យបាតុករ១៦នាក់ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារការគប់គ្រាប់បែក ក្នុងឆ្នាំ១៩៩៧ នោះឡើយ។ លោក សង្ឃឹមថា យុត្តិធម៌ នឹងកើតមានដល់ជនរងគ្រោះ នៅថ្ងៃណាមួយជាមិនខាន។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើងថា លោក មិនអាចបំភ្លេចបានទេ ចំពោះព្រឹត្តិការណ៍ នៃការគប់គ្រាប់បែកដៃចំនួនបួនគ្រាប់ ដែលបណ្តាលឲ្យបាតុករចំនួន១៦នាក់ ស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀត រងរបួស កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ កាលនោះ លោក សម រង្ស៊ី គឺជាអ្នកដឹកនាំធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានកំណែទម្រង់លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
តាមរយៈការភ្ជាប់វីដេអូ (Video Conference) ពីប្រទេសបារាំង លោក សម រង្ស៊ី បាននិយាយទៅកាន់មន្ត្រីគណបក្សសង្គ្រោះជាតិ រួមទាំងមនុស្សប្រមាណជា២០០នាក់ទៀត ដែលចូលរួមក្នុងពិធីបុណ្យឧទ្ទិសកុសលដល់អ្នកស្លាប់ ក្នុងព្រឹត្តិការណ៍នៃការគ្រប់បែកនោះ ថា លោក នៅតែជំរុញឲ្យមានតុលាការឯករាជ្យ ដើម្បីស្វែងរកជនល្មើស និងអ្នកនៅពីក្រោយខ្នង យកទៅផ្តន្ទាទោស។ ទោះព្រឹត្តិការណ៍ដ៏រន្ធត់នេះ បានកន្លងទៅអស់រយៈពេល២០ឆ្នាំហើយក៏ដោយ លោក សម រង្ស៊ី នៅតែមានភាពជឿជាក់យ៉ាងខ្លាំងថា អ្នកដែលប្រព្រឹត្ត រួមទាំងអ្នកជាប់ពាក់ព័ន្ធ នឹងទទួលទោស នៅថ្ងៃណាមួយ។
អតីតមេបក្សប្រឆាំងរូបនេះ បាននិយាយដូច្នេះថា៖«អ្វីដែលខ្ញុំចង់បញ្ជាក់ គឺការប្តេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ឲ្យទាល់តែបាន។ [….] ខ្ញុំ មានជំនឿយ៉ាងមុះមុត ថា យុត្តិធម៌នឹងមកដល់។ យើង នឹងទទួលបានយុត្តិធម៌ជាមិនខាន ពីព្រោះគ្មានអ្វី ជាអមតៈទេ នៅក្នុងលោកនេះ។ [ អ្នកប្រព្រឹត្ត ] អំពើអាក្រក់ ត្រូវតែទទួល នៅទីបញ្ចប់ ឬនៅពេលណាមួយជាពុំខាន»។
ចេតិយមួយ ត្រូវបានកសាងឡើង នៅក្នុងសួនច្បារ មុខវត្តបទុមវត្តី សម្រាប់ជាទីតម្កល់ធាតុរបស់បាតុករទាំង១៦នាក់ ដែលបានបាត់បង់ជីវិត ដោយសារតែការគប់គ្រាប់បែក ក្នុងឆ្នាំ១៩៩៧។ ជារៀងរាល់ឆ្នាំ បក្សប្រឆាំង តែងតែប្រារព្ធពិធីបុណ្យឧទ្ទិសកុសលដល់អ្នកបាត់បង់ជីវិតទាំងនោះ នៅថ្ងៃទី៣០ មីនា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សម រង្ស៊ី
ព្រឹត្តិការណ៍ឆ្នាំ១៩៩៧
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម