ជាតិ
សេដ្ឋកិច្ច
នយោបាយជាតិ
រដ្ឋមន្រ្តីកសិកម្ម ពន្យល់ពីគម្រោងចាត់វិធានការចំពោះអ្នកទិញដីហើយ ទុកចោល លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
×
ក្រសួងកសិកម្មកំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពី ដីកសិកម្ម ដើម្បីគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្មឲ្យមានប្រសិទ្ធភាព។ មាត្រា ១១២ ត្រង់ចំណុចទី ៤ នៃសេចក្តីព្រាងច្បាប់នេះ បានចែងអំពីការពិន័យ និងការបញ្ជូនសំណុំរឿងទៅតុលាការ ករណីជនទុកដីឲ្យនៅទំនេរចោល។ ចំណុចទី ៤ នេះ ចែងដូច្នេះថា៖ « ជនណា ទុកដីឲ្យនៅទំនេរដោយមិនផលិតកម្មកសិកម្ម ឬបង្កកដី ដែលមានទំហំលើសពីប្រាំហិកតាឡើងទៅ នៅក្នុងរយៈពេលលើសពីបីឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទចុះបញ្ជីកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់។ នៅក្នុងករណីមិនរាងចាល ត្រូវពិន័យអន្តរកាលទ្វេដង ឬត្រូវចងក្រងសំណុំរឿងទៅតុលាការ តាមនីតិវិធី»។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗ ពីមូលហេតុដែលក្រសួងរបស់លោកសម្រេចកំណត់សេចក្តីព្រាងច្បាប់នេះ ។ លោកថា វិធានការនេះ ក្រសួងធ្វើតាមប្រទេសជប៉ុន ព្រោះប្រទេសនេះ គ្មានមន្រ្តីណា ហ៊ានឆ្លៀតទៅទិញដីទុកចោលនោះទេ ព្រោះតែច្បាប់ដាក់ពិន័យចំពោះអ្នកទិញដីទុកចោល។ យ៉ាងណា លោករដ្ឋមន្រ្តីបញ្ជាក់ថា នេះគ្រាន់តែជាសេចក្តីព្រាងរបស់ក្រសួងកសិកម្មតែប៉ុណ្ណោះ ហើយបើប្រមុខរដ្ឋាភិបាលមិនគាំទ្រ នឹងលុបចោលវិធានការខាងលើនេះវិញ។ សូមស្តាប់ការបកស្រាយរបស់លោក វេង សាខុន ដោយមានការសាកពីនិពន្ធនាយករងនៃសារព័ត៌មានថ្មីៗ លោក ជា ធីរិទ្ធ។
© រក្សាសិទ្ធិដោយ thmeythmey.com