សិល្បៈអន្តរជាតិ
អន្តរជាតិ
តារា​សិច​ជប៉ុន Maori Tezuka សម្រេចចិត្ត​ចូលនិវត្តន៍​ក្នុង​អាយុ​៨០​ឆ្នាំ​
02, Apr 2017 , 8:40 pm        
រូបភាព
ដោយ: ធីតា
 
 
Maori Tezkuka អតីត​អ្នកចម្រៀង​អូ​ប៉េ​រ៉ា​របស់​ជប៉ុន ដែល​បាន​ប្រឡូក​ខ្លួន​ចូលក្នុង​ឧ​ស្សហកម្ម​សិច​ភាពយន្ត​ក្តៅ​សាច់​ក្នុង​អាយុ​៧១​ឆ្នាំ បានប្រកាស​ចូលនិវត្តន៍ បន្ទាប់ពី​សកម្ម​ក្នុង​ការងារ​អស់​រយៈ​៩​ឆ្នាំ​កន្លងមកនេះ​។ ការចាកចេញ​ពី​អាជីព​នេះ ត្រូវបាន Tezuka អះអាងថា គ្មាន​តួអង្គ​ប្រុស​ណា​ដែល​អាចធ្វើ​ឲ្យ​គាត់​ក្តៅ​សាច់ និង​មាន​អារម្មណ៍​ក្នុង​ការថត​រឿង​។​

 
​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP អតីត​តារា​សិច​ដែលមាន​វ័យ​ចំណាស់​ជាងគេ​នៅ​ជប៉ុន បាន​ថ្លែងថា​៖ «​នៅពេល​ដែលមាន​ពន្លឺ អ្នក​ត្រូវ​ប្រឹងប្រែង​ឲ្យ​បានល្អ​បំផុត​។ ខ្ញុំ​មិនដែល​មានការ​សោកស្តាយ​នោះឡើយ ប៉ុន្តែ​ការថត​សម្តែង​ក្លាយជា​រឿង​ពិបាក​មួយ ដោយសារ​តួ​ប្រុស​មិន​ស្ថិតនៅក្នុង​ប្រភេទ​ដែល​ខ្ញុំ​ត្រូវការ​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ Tezuka ក៏​មិនទាន់​បិទផ្លូវ​១០០​ភាគរយ​នោះដែរ​។ គាត់​បាន​លើកឡើងថា​៖ «​វា​មិនមែនជា​រឿង​លុយកាក់​នោះឡើយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ត្រូវបាន​គេ​ស្នើ​ឲ្យ​វិលត្រឡប់​ចូល​វិញ​ក្នុងអំឡុង​២ ឬ​៣​ឆ្នាំ​ទៀត ខ្ញុំ​ក៏បាន​ឆ្លើយ​ដែរ​ថា ខ្ញុំ​នឹង​ពិចារណា​»​។​
 
Geronto-porn ឬ​រឿង​សិច​លំដាប់​ប្រាក់ (Silver Porn) ជាទី​ផ្សា​ដ៏​ធំ​នៅ​ជប៉ុន​ដែល​រកចំណូលបាន​ខ្ពស់បំផុត ដោយ​សាច់រឿង​ក្តៅ​សាច់​ទាំងនោះ គឺ​បម្រើ​អតិថិជន​ដែលមាន​អាយុ​លើស​៦៥​ឆ្នាំ​។ សហគ្រាស​ភាពយន្ត​នេះ ចាប់ផ្តើម​ល្បីល្បាញ​ខ្លាំង បន្ទាប់​តួ​ប្រុស​វ័យ​៨២​ឆ្នាំ​ម្នាក់​ឈ្មោះ Shigeo Tokuda បានបង្ហាញ​វត្តមាន​ក្នុង​រាប់រយ​រឿង ក្នុងនោះ​មានដូចជា «Forbidden Elderly Care» និង "Manic Training of Lolitas" ជាដើម​៕
 

Tag:
 Maori Tezkuka
  សិច​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com