ព័ត៍មានសុខភាព
ផ្លែប័រល្អបំផុតសម្រាប់អាការឈឺសន្លាក់
× ផ្លែប័រសម្បូរទៅដោយសារធាតុប្រឆាំងការរលាក Oleic Acid ជាតិរ៉ែដែលល្អចំពោះបេះដូង អង់ទីអុកស៊ីដង់ដែលប្រឆាំងនឹងមហារីក ផ្អែម ហើយក៏ល្អសម្រាប់ពង្រឹងដល់សុខភាពទៀតផង។
ជាមួយគ្នានេះដែរ Arthritis Foundation បានឲ្យដឹងថា បើសិនជាអ្នកមានជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ គួរតែញ៉ាំផ្លែប័រឲ្យបានច្រើន។ ដោយសារតែវត្តមានរបស់អាស៊ីតខ្លាញ់ Monounsaturated ដែលអាចប្រឆាំងនឹងការរលាក Carotenoid Lutein និងវីតាមីន E សុទ្ធតែអាចជួយដោះស្រាយអាការ នៃជំងឺរលាកសន្លាក់ប្រភេទនេះបានទាំងអស់។ របបអាហារដែលមានជីវជាតិទាំងនេះខ្ពស់ត្រូវបានគេរកឃើញថា មានជាប់ទាក់ទងនឹងការកាត់បន្ថយ ការប្រឈមនឹងការខូចខាតសន្លាក់ ក្នុងដំណាក់កាលដំបូង នៃជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់។
ការសិក្សាមួយនិយាយថា សារធាតុដែលចម្រាញ់ចេញពីផ្លែប័រ ត្រូវបានគេរកឃើញថា មានប្រសិទ្ធភាព ក្នុងការព្យាបាលអ្នកជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ត្រគាក។ វាក៏ជួយទប់ស្កាត់ការរលាក បន្ថយការខូចខាតរបស់កោសកាដែលស្ថិតនៅលើសន្លាក់ ព្រមទាំងបង្កើនជាលិកាតភ្ជាប់មកធម្មតាវិញដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com