English-Français
អ្នក​ថតរូប​ជនជាតិ​ចិន​មក​ស្រុក​ខ្មែរ ដើម្បី​ថតរូប​ស្នាមញញឹម​
06, Apr 2017 , 4:05 pm        
រូបភាព
​កញ្ញា Zhen Shi ជា​ជន​ជាតិចិន ហើយ​មាន​អាជីព​ជា​អ្នក​ថតរូប​។ Zhen Shi មក​ស្រុក​ខ្មែរ​ដើម្បី​ថតរូប​ស្នាមញញឹម​របស់​មនុស្ស ដែល​កញ្ញា​ធ្លាប់​បានឃើញ​នៅក្នុង​ប្រទេស​កំណើត​ក្នុង​ទស្សវត្សរ៍​១៩៨០ និង​១៩៩០​។ អ្នក​ថតរូប​រូបនេះ​និយាយ​ទាំង​សោកស្តាយ​ថា ស្នាមញញឹម​បាន​បាត់បង់​ពី​ប្រទេស​ចិន​របស់​កញ្ញា​ហើយ ដូច្នេះហើយ​បានជា​កញ្ញា​ដើរ​ស្វែងរក និង​ផ្តិតរូប​ស្នាមញញឹម​ដល់​ស្រុក​ខ្មែរ​នេះ​។ នៅ​កម្ពុជា កញ្ញា​Zhen Shi បាន​ទៅដល់​ខេត្តសៀមរាប និង​ខេត្តកំពត ជាទី​ដែល​កញ្ញា​បាន​ជួប នាយ យ៉ាន​។ ដោយសារតែ​ស្ត្រីជន​ជាតិចិន​ម្នាក់នេះ​និយាយ​ភាសា​បារាំង​ដែរនោះ នាយ យ៉ាន ក៏​ធ្វើ​បទ​សម្ភាស​ជា​ភាសា​បារាំង​តែម្តង​៕




សូមស្តាប់បទ​សម្ភាស​ជា​ភាសា​បារាំង៖






© រក្សាសិទ្ធិដោយ thmeythmey.com