បទយកការណ៍ / បទសម្ភាសន៍
 លោក ករុណា ពេជ្រ​៖ វត្តមាន​អ្នកចម្រៀង​ខ្មែរសុរិន្ទ​នៅ​ថោ​ន ដើម្បី​ឲ្យ​ប្លែក​អារម្មណ៍​ផង និង​ប​ញ្ញាក់​ស្មារតី​ខ្មែរ​ផង​
16, Apr 2017 , 10:59 am        
រូបភាព
​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នេះ ផលិតកម្ម​ថោ​ន បាន​ផលិត​បទ​ចម្រៀង​ចំនួន​៧​វ៉ុល ស្មើនឹង​៧០​បទ ដើម្បី​បម្រើ​អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ​។ ក្នុងចំណោម​បទ​ចម្រៀង​ទាំងនោះ មាន​បទ​ចម្រៀង​ដែលជា​ចង្វាក់​ប្រពៃណី​ខ្មែរ ពោលគឺ​ចង្វាក់​រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ាន់ ឡាំ​លាវ ជាង​៧០​ភាគរយ​។ អ្នកនាង ចេ​ន សាយ​ចៃ និង​លោក ឃុ​ង ឃុ​យ អ្នកចម្រៀង​ខ្មែរសុរិន្ទ ក៏បាន​បង្ហើរ​សំនៀង​រដឺន របស់ខ្លួន ក្នុងចំណោម​បទ​ចម្រៀង​ចង្វាក់​ប្រពៃណី​ទាំង​នោះដែរ​។ 



​លោក ករុណា ពេជ្រ អ្នកគ្រប់គ្រង​ផលិតកម្ម​ថោ​ន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការណ៍​ដែល​ផលិតកម្ម​នៅតែ​រក្សា​អត្តសញ្ញាណ​ចង្វាក់​ប្រពៃណីរ​ខ្មែរ និង​ឲ្យ​អ្នកចម្រៀង​ខ្មែរសុរិន្ទ​ច្រៀង​បទ​ចម្រៀង​មួយចំនួន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ខ្មែរ និង​ខ្មែរ​។ អ្នកគ្រប់គ្រង និង​ជា​អ្នកចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​រូបនេះ បញ្ជាក់​ដូច្នេះ​៖«​ខ្មែរលើ ខ្មែ​ក្រោម ខ្មែរ​កណ្តាល យើង​រួមគ្នា​តែមួយ ក្នុងការ​ថែរក្សា​វប្បធម៌ ប្រពៃណី​របស់​ខ្មែរ​»​។

​ដ្បិតតែ​មិនទាន់មាន​អ្នកចម្រៀង​ជា​ខ្មែរក្រោម នៅក្នុង​ផលិតកម្ម ប៉ុន្តែ​អ្នកគ្រប់គ្រង​រូបនេះ បញ្ជាក់ថា ផលិតកម្ម​កំពុង​ពិចារណា​លើ​បញ្ហា​នេះ​។ ទន្ទឹមនឹងនោះ លោក ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ពិសេស​យុវជន នាំគ្នា​ចែករំលែក​នូវ​អ្វី​ដែលជា​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ ឲ្យ​បាន​ផុសផុល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ករុណា ពេជ្រ អ្នកគ្រប់គ្រង​ផលិតកម្ម​ថោ​ន ដូចតទៅ​៖
 






Tag:
 ករុណា ពេជ្រ​
  ​ចេ​ន សាយ​ចៃ​
 ​ លោក ឃុ​ង ឃុ​យ​
 ​ ខ្មែរសុរិន្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com