អត្ថបទពាណិជ្ជកម្ម
ជម្រើស ដែល​ល្អ​បំផុត​សម្រាប់​ការ​បង្ហោះ​គេហទំព័រ​របស់លោក​អ្នក ជា​មួយ​ក្រុមហ៊ុន​MaxBIT
12, Apr 2017 , 4:14 pm        
រូបភាព
​អ្នក​ទាំងអស់គ្នា​ប្រហែលជា​បានដឹងហើយថា ទោះជា​អ្នក​នៅក្នុង​វិស័យ​អ្វី​ក៏ដោយ អ្នកត្រូវការ​គេហទំព័រ​មួយ ត្រូវ​ទេ​? ប៉ុន្តែ​តើ​អ្នក​ធ្លាប់​បានគិត​អំពី​ផ្នែក បច្ចេកទេស​នៃ​ការ​មាន​វា​ដែរឬទេ​?
​អ្នកដឹង​ទេ​ដើម្បី​អនុញ្ញាតឱ្យ​គេហទំព័រ​រ​បស់​អ្នក អាច​ដំណើរការ​ទៅឱ្យ​អតិថិជន​របស់​អ្នក​បាន វា​ចាំបាច់​ត្រូវ​រៀបចំ​នៅ​កន្លែង​ណាមួយ​។ នេះ​មានន័យថា​ត្រូវតែមាន​កុំព្យូទ័រ​មួយ​ដែល​ភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត​ជានិច្ច គឺ​server មួយ​ដែល​នឹងធ្វើ​ការងារ​នេះ​។

​ឥឡូវនេះ​អ្នកមាន​បី​ជម្រើស
​ជម្រើស​ទី​១ គឺ​តម្លើង​កុំព្យូទ័រ​ផ្ទាល់ខ្លួន​របស់​អ្នកជា server​។ ទោះបី​នេះ​អាច​មើលទៅ​ដូចជា​វិធី​ដែល​ស្រួល​បំផុត តែ​វា​ប្រហែលជា​ជម្រើស​អាក្រក់ និង​មានតម្លៃ​ថ្លៃ​ទៀតផង​។ ជាដំបូង ត្រូវ​ចាំ​ថា​កុំព្យូទ័រ​របស់​អ្នកនឹង​ត្រូវ​ការបើក​ចោល ២៤/៧ និង​បើសិន​ជាមាន​អស្ថេរភាព អ៊ី​ន​ធឺ​ណេ​ត ឬ​យឺត នឹង​ធ្វើឱ្យ​គេហទំព័រ​រ​បស់​អ្នក​មិនអាច​ប្រើ​បាន​។ មូ​យ​វិញទៀត ការ​តម្លើង server មាន​ភាពស៊ាំ​ញ៉ាំ​។ តើ​អ្នក​ពិតជា​ចង់​ដោះស្រាយ​ជាមួយ IP Address ទាំងអស់ ឬ DNS records ឬ SLQ databases ដែរឬទេ​? ជឿ​ខ្ញុំ​ទៅ អ្នក​មិន​ចង់​នោះទេ​។

​ជម្រើស​ទី​២  គឺ​ការប្រើប្រាស់​នៃ​ការផ្តល់សេវា​បង្ហោះ​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​ដូច​រឿង​ផ្សេងទៀត​នៅក្នុង​ជីវិត​យើង របស់​ឥតគិតថ្លៃ​គឺ​មិនដែល​ល្អ​នោះទេ​។ ជាធម្មតា​ជាមួយនឹង​សេវាកម្ម​បែបនេះ ទំព័រ​របស់​អ្នក​ត្រូវបាន​បង្ហោះ​នៅ​អាសយដ្ឋាន​ចម្លែក​មួយ ដែល​តែងតែ​បង្កើន​ការព្រួយបារម្ភ​អំពី​កេរ្តិ៍ឈ្មោះ​របស់​អ្នក មិន​ត្រឹមតែ​សម្រាប់​អ្នក​ចូលទៅ​កាន់​គេហទំព័រ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់ search engines ផងដែរ​។ ដូចគ្នានេះ​ផងដែរ សេវា​បង្ហោះ​នេះ​ជាធម្មតា​ផ្ដល់អោយ​ដោយមាន​កំណត់​ទំហំ​សម្រាប់​មាតិកា​របស់​អ្នក ហើយ​វា​មិនគួ​អោយ​ជឿជាក់​យ៉ាងខ្លាំង និង​មិនមាន​customer service ប្រសិនបើ​មានរឿង​អ្វី​កើតឡើង​។

​ជម្រើស​ទី​៣  និង​ល្អ​បំផុត​គឺ​គ្រាន់តែ​ចូលរួម​ជាមួយ​យើង​។ ទាំងនេះ​គឺជា​ហេតុផល​កំពូល​ទាំង​បួន​ដើម្បី​ចូល​ជា​អតិថិជន និង​ប្រើ​សេវា​បង្ហោះ​របស់​យើង​។
១, អ្នក​អាច​ជ្រើស​គេហទំព័រ​មួយ​ដែល​គួរអោយ​ទុកចិត្ត ងាយ​ចាំ ជាមួយនឹង​ទទួលបាន​គណនី​អ៊ី​ម៉ែ​ល​ច្រើន​តាម​ដែល​អ្នក​ចង់បាន​។
២, ដំណើរការ​ដំឡើង​រប​ស់​យើង​គឺមាន​ល្បឿន​លឿន និង​ងាយស្រួល ដូច្នេះ​ការ​តម្លើង​គេហទំព័រ​របស់​អ្នក​គឺ​នៅ​ជិតបង្កើយ​។
៣, ក្នុងករណី​មាន​បញ្ហារ​ណាមួយ​កើតឡើង បុគ្គលិក​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​របស់​យើង​គឺ​តែងតែមាន​នៅទីនេះ​សម្រាប់​អ្នក​។
៤, Server របស់​យើង​Support​លើ​គ្រប់ software ធំៗ​ទាំងអស់ ដូច្នេះ​ទោះជា​អ្នកត្រូវការ​អ្វី​ក៏ដោយ យើង​មាន​សម្រាប់​អ្នកជា​និច្ច​។
​ហើយ​ពិតណាស់​សុវត្ថិភាព ភាពជឿជាក់​របស់​គេហ​ទំព័រ​អ្នក​គឺជា​អាទិភាព​កំពូល​របស់​យើង ហើយ​នៅក្នុង​ករណី​ដែលមាន​រឿង​អ្វី​កើតឡើង ទិន្នន័យ​ទាំងអស់​របស់​អ្នក​ត្រូវបាន​រក្សា​ទុកជា​ទៀត​ទាត់​។

​ជាមួយនឹង​អ្វី​ទាំងអស់​ដែល​បាន​និយាយ​នេះ គម្រោង​បង្ហោះ​របស់​យើង ចាប់ផ្តើម​ដោយ​តម្លៃ​សមរម្យ​បំផុត ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​សម្លឹងមើល​ទីតាំង​ដែលមាន​សុវត្ថិភាព​សម្រាប់​គេហទំព័រ​របស់​អ្នក កុំ​ទៅណា​ឆ្ងាយ ទាក់ទង​មក​ក្រុមហ៊ុន​MaxBIT​ថ្ងៃនេះ​! Tel: 012 98 98 45 / 011 98 98 45 / 081 25 25 18​។​
​សូម​ចូលមក​កាន់ link របស់​យើង​និង​ចូល​រូ​មក​កម្មវិធី​ដូចខាងក្រោម​:
https://business.facebook.com/320338874658209/posts/1818764871482261


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com