អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ជើងសារ​ធានារ៉ាប់រង MGA ASIA បាន​ប្រារព្ធ​សន្និបាត​ប្រចាំឆ្នាំ​ក្នុងស្រុក​
12, Apr 2017 , 5:08 pm        
រូបភាព
​ក្រុមហ៊ុន​ជើងសារ​ធានារ៉ាប់រង MGA ASIA បាន​ប្រារព្ធ​នូវ​សន្និបាត​ប្រចាំឆ្នាំ ដែល​ប្រព្រឹត្តទៅ​មាន​​រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ០៨ ដល់​ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៧ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​ក្រុមហ៊ុន​។​

​លោក មាស សុផាត ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន MGA ASIA បាន​មានប្រសាសន៍ថា សន្និបាត​ចំនួន​ពីរ​ថ្ងៃនេះ​ត្រូវបានធ្វើ​ឡើងជា​ប្រចាំឆ្នាំ ហើយ​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​អ្វីដែល​ក្រុមហ៊ុន MGA ស្នាក់ការ​កណ្តាល​នៅ​ប្រទេស​អូស្ត្រាលី​ធ្លាប់បាន​ប្រារព្ធ​កន្លងមក​។ លោក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា គោលបំណង​សំខាន់ៗ​នៃ​ការរៀបចំ​នូវ​កម្មវិធី​នេះ​មានដូចជា ការរៀបចំ​ជំនួយ​សប្បុរសធម៌ ការបណ្តុះ​បណ្តាល​ជា​លក្ខណៈពិសេស​ដល់​បុគ្គលិក​ទាំងអស់​នូវ​ភាពជា​អ្នកជំនាញ​វិជ្ជាជីវៈ ដែល​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ​និង​អន្តជាតិ និង​ធ្វើការ​រឹតចំណង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដែលជា​ដៃគូរ​ក្នុងស្រុក​។​



​ជាក់ស្តែង ក្រុមហ៊ុន​បាន​ចុះជួយ​ចែក​អំណោយ​ជា​សំភារៈ​សិក្សារ និង​កីឡា​ដល់​សិស្សានុសិស្ស​មួយចំនួន និង​សំភារៈ​បង្រៀន​ដល់​លោកគ្រូ​អ្នកគ្រូ និង​កៅអី​វែង​សំរាប់​អង្គុយ ព្រមទាំង​ដាំ​ដើមឈើ​ក្នុង​បរិវេណ​សាលាបឋមសិក្សា​ស្រែអំពិល​ស្ថិតនៅ​ភូមិ​ស្រែអំពិល ខេត្តកណ្តាល​។ គួរបញ្ជាក់​ផងដែរ​ថា ជំនួយ​សប្បុរសធម៌​នោះ​មិនមែនជា​ការរៀបចំ​លើកទីមួយ​របស់​ក្រុមហ៊ុន​នោះទេ ដោយ​ក្រុមហ៊ុន​បាន​ចូលរួម​កិច្ចការងារ​សង្គម​ជាច្រើន​រួចមកហើយ​ហើយនឹង​បន្ត​ចូលរួម​កិច្ចការងារ​សង្គម​ជា​បន្តទៀត​នាពេល​​អនាគត​។



​ជា​កិច្ចបញ្ចប់​នៃ​បទ​សន្និបាទ​នេះ ក្រុមហ៊ុន​បាន​ប្រារព្វ​នូវ​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ធានារ៉ាប់រង​ដែលជា​ដៃគូរ​ជាច្រើន​ទៀត​ដូចជា ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ  FORTE, INFINITY, CVI, CAMPU LONPAC និង PEOPLE & PARTNERS ដើម្បី​ជាការ​រឹតចំណង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន​ជើងសារ​ធានារ៉ាប់រង MGA ASIA និង ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ក្នុងស្រុក​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា អោយ​កាន់​តែមាន​ភាពជិតស្និទ្ធ​និង​ល្អប្រសើរ​ថែម​មួយ​​កំរិត​ទៀត​។​



​សូមបញ្ជាក់​ផងដែរ​ថា MGA ជា​ក្រុមហ៊ុន​ជើងសារ​ធានារ៉ាប់រង​អាជីព​ដែល​ផ្តល់ និង​ចែកចាយ​សេវា​ធានារ៉ាប់រង​ទូទៅ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ប្រទេស​អូស្ត្រាលី​។ MGA ត្រូវបាន​ជាប់​ចំណាត់ថ្នាក់​ជា​ក្រុមហ៊ុន​ជើងសារ​ធានារ៉ាប់រង​កំពូល​ទាំង ១០ នៅក្នុង​ប្រទេស​អូស្ត្រាលី ដែលមាន​ជាង ៤០​សាខា គ្របដណ្តប់​គ្រប់​តំបន់​ទូទាំងប្រទេស​អូស្ត្រាលី​។​












© រក្សាសិទ្ធិដោយ thmeythmey.com