ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ល្ខោនខោល​កម្ពុជា នឹង​បង្ហាញ​ទស្សនីយភាព​២​សំខាន់ៗ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​
14, Apr 2017 , 12:59 pm        
រូបភាព
​ភ្នំពេញ​៖ ល្ខោនខោល ឬ​ល្ខោន​ពាក់​របាំងមុខ នឹងមាន​វត្តមាន នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ក្រុមយុវជន​ល្ខោនខោល​កម្ពុជា ត្រូវបាន​ជ្រើសរើស ឲ្យ​យក​ទម្រង់​សិល្បៈ​មួយ​នេះ ទៅ​បង្ហាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​នេះ​។



​លោក ខុន ច​ន្ទ័​សិទ្ធិ​ចា​រ្យ ប្រធាន​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ ក្រុមយុវជន​ល្ខោនខោល​កម្ពុជា នឹង​លើកយក​ទស្សនីយភាព​ល្ខោនខោល ត្រង់ ឈុត សុវណ្ណ​ម​ច្ចា និង​ឈុត ចៅ​ស៊ី​ផាន់ (​យក្ស​កាត់​មាន់​) ទៅ​សម្ដែង​ជូន​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ រយៈពេល ៣​ថ្ងៃ ។ លោក ខុន ច​ន្ទ័​សិទ្ធិ​ចា​រ្យ បញ្ជាក់ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចហើយ ទាំង​បច្ចេកទេស  និង​ការហ្វឹកហាត់ ដើម្បី​សម្ដែង​ជូន​ភ្ញៀវទេសចរ​នា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។​



​សូម​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ខុន ច​ន្ទ័​សិទ្ធិ​ចា​រ្យ ប្រធាន​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា ដូចតទៅ​៖







Tag:
 ល្ខោនខោល​
 ​ អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com