បទយកការណ៍ / បទសម្ភាសន៍
ក្រោយ​ចុះបញ្ជី​នៅក្នុង​អង្គការ​យូណេស្កូ គុន​ល្បុក្កតោ​ខ្មែរ​បន្ត​បង្ហាញ​វត្ត​មាននៅ​អង្គរ​
13, Apr 2017 , 3:59 pm        
រូបភាព
 
 
​សៀមរាប​៖ ពី​ខេត្តសៀមរាប​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​និយាយថា គុន​ល្បុក្កតោ​ខ្មែរ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​នៅក្នុង​អង្គការ​យូណេស្កូ​កាលពី​ខែ​មិនា​ឆ្នាំ​២០១៧​កន្លងមក​។ ដូច្នេះ​ក្រុមការងា​របស់លោក​ត្រូវតែ​ជំរុញ​ការផ្សព្វផ្សាយ​ពី​តម្លៃ​គុន​ល្បុក្កតោ​ខ្មែរ​ឲ្យ​កាន់តែខ្លាំង​ទៅដល់​មហាជន​គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់​ទីកន្លែង​។ បច្ចុប្បន្ននេះ កីឡាករ​គុន​ល្បុក្កតោ​ខ្មែរ​មាន​ចំនួន​ច្រើន​ពាន់​នាក់ និង​មាន​វត្ត​មាននៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​។ នៅពេល​អនាគត លោក វ៉ា​ត់ ចំរើន នឹង​ជំរុញ​ឲ្យ​គុន​ល្បុក្កតោ​ខ្មែរ​មាន​វត្ត​មាននៅ​គ្រប់​វត្ត​អារាម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សំណួរ​សួរថា តើ​គុន​ល្បុក្កតោ​ខ្មែរ​នឹង​ត្រូវបាន​អង្គការ​យូណេស្កូ​ទទួលយក ឬ​មិន​ទទួល​នោះ លទ្ធផល​ជាក់ស្តែង​នឹង​ប្រកាស​ដោយ​អង្គការ​យូណេស្កូ​នៅ​ចុងឆ្នាំ​២០១៨​ខាងមុខនេះ​។ តែ​លោក វ៉ា​ត់ ចំរើន សម្តែង​សុទិដ្ឋិនិយម ពីព្រោះ ឯកសារ​គោល​គ្រប់បែបយ៉ាង​បានរៀបចំ​រួចរាល់ និង​មាន​មូលដ្ឋាន​ច្បាស់លាស់​ស្របទៅតាម​បទដ្ឋាន​របស់​អង្គការ​យូណេស្កូ​ទាមទារ​។



សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដូចតទៅ​៖ 
 

 
 
 

Tag:
 អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com