ជាតិ
អត្ថបទពាណិជ្ជកម្ម
Anchor Beach Carnival 2017 របស់​អាន់​ឆ័​រ​មកដល់​ខេត្ត​ព្រះសីហនុ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​យើង​
15, Apr 2017 , 9:15 am        
រូបភាព
ព្រះសីហនុ​៖ ព្រឹត្តិការណ៍​ដ៏​កក្រើក​ទូទាំង​ខេត្ត​ក្រុង​របស់​ស្រា​បៀរ​អាន់​ឆ័​រ​គឺ​កម្មវិធី Anchor Beach Carnival 2017  បាន​មកដល់​ខេត្ត​ព្រះសីហនុ​ហើយ​បន្ទាប់ពី​កម្មវិធី​នេះ​បានបញ្ចប់​ដោយ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​បាត់ដំបង និង កំពង់ចាម​។  កាលពី​រសៀល​ថ្ងៃ​សុ​ក្យ​ទី ១៤ ខែមេសា ឆ្នាំ ២០១៧ ស្រា​បៀរ​អាន​ឆ័​រ បានរៀបចំ​សន្និសីទកាសែត​មួយ​នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ​ដើម្បី​ប្រកាស​ពី​វត្តមាន​តារា​ខ្មែរ និង​ថៃ ដែល​នឹងចូលរួម​ក្នុង​កម្មវិធី Anchor Beach Carnival 2017 របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​ឆ្នេរ​ឯក​រា​ជ្រ​ខេត្ត​ព្រះសីហនុ​នា​រាត្រី​នេះ​។​

​លោកស្រី ជិន លក្ខិណា នាយក​ម៉ាក​ផលិតផល​ស្រា​បៀរ អាន់​ឆ័​រ តំណាង​ឲ្យ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (Cambodia Brewery Limited) បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កម្មវិធី Anchor Beach Carnival 2017 បាន​ឲ្យ​ដឹងថា ការប្រគុំ​តន្ត្រី Anchor Beach Carnival 2017 ពិតជា​ផ្តល់នូវ​បទពិសោធន៍​ថ្មី និង​សប្បាយរីករាយ លើសពី​ការប្រគំ​តន្ត្រី​នានា នោះ​គឺ​ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​ក្រុម​រាំ​បែប Carnival តែ​អ្វីដែល​រឹតតែ​ប្លែក​សំរាប់​បួន​ខេត្ត​កន្លងមកនេះ​គឺ​យើង​បានរួម​បញ្ចូល​នូវ​សិ​ល្បះ​ករ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង សិ​ល្បះ​ករ​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ផ្សេងៗ​គ្នា​ដើម្បី​ផ្តល់នូវ​ចំណី​ចក្ខុ​ផ្សេងៗ​ផងដែរ​ជួន​ដល់​ទស្ស​និជ​ន ក៏ដូចជា​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​។ នេះ​ជា​អ្វីដែល​ស្រា​បៀរ អាន់​ឆ័​រ ណឹ​ង​ផ្តល់​ជួន ដែល​យើង​តែងតែ​និយាយថា​ផ្តល់នូវ​អារម្មណ៍​រីករាយ ស្រស់ថ្លា  ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង  គ្រប់​កម្មវិធី​។ ឆ្លុះបញ្ចាំង​ភាព​រីករាយ​គ្រប់ពេល​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ​។

​ការប្រគំ​តន្ត្រី​ក្នុង​កម្មវិធី Anchor Beach Carnival 2017  គឺមាន​ការសម្តែង​ពី​ក្រុម​រាំ Carnival ដែលជា​ការសម្តែង​ក្បាច់​រាំ​ដ៏​អស្ចារ្យ​ពី​អ្នករាំ​ដ៏​សង្ហា និង​ស្រស់ស្អាត ជាមួយនឹង​សម្លៀកបំពាក់ និង​ការតុបតែង​គួរ​ឲ្យ​ទាក់ទាញ​បែប​អ្នក​លំហែរ​តាម​ឆ្នេរ​ខ្សាច់ ហើយ​ក៏មាន​សម្តែង​ការ​ព្រួស​ភ្លើង បង្វិល​កង់​ភ្លើង​។ នៅខាងមុខ​ឆាក​ក៏មាន​ការដាក់​តាំង​លក់​ស្រា​បៀរ​អាន់​ឆ័​រ​រួមជាមួយ​ការរៀបចំ​កៅអី​នៅលើ​វាល​ខ្សាច់​សមុទ្រ​ដែលជា​ការច្នៃប្រឌិត​ដ៏​អស្ចារ្យ​ដើម្បីឱ្យ​អ្នកចូលរួម​ទស្សនា​បាន​ពិសារ​ស្រា​បៀរ​បណ្តើរ​ទស្សនា​បណ្តើរ​ប្រៀបដូចជា​កំពុង​អង្គុយ​នៅ​មាត់សមុទ្រ​ពិតៗ​អញ្ចឹង  ជាមួយនឹង​ការ​រចនា​ឆាក​តន្ត្រី​ប្លែក​អារម្មណ៍ និង​ផ្ទាំងទស្សនីយភាព​ប្លែកៗ​។

​លើសពីនេះទៅទៀត ស្រា​បៀរ​អាន់​ឆ័​របា​ន​នាំមក​នូវ​បទពិសោធន៍​ថ្មី​បំផុត និង​សប្បាយរីករាយ​មិន​ធ្លាប់មាន​ពីមុន ធានាថា​ប្លែក​ភ្នែក ប្លែក​អារម្មណ៍​ជាមួយ​បទ​ចម្រៀង​ថ្មីៗ​ដែល​កំពុង​ពេញនិយម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង កំពូល​តារា​ល្បីៗ​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​ដូចជា​: វី ឌី​ណែ​ត​, លាង សុ​ផា​ឡែ​ន​, ខាន់ ជែ​ម​ស៍​, ទេព បូ​ព្រឹក្ស​, ហ្សូ​ណូ​, ខេ​មរះ សិរីមន្ត​, Sornram Tappituk (Num), Step, Tao Somchai, Khemklad ។​

​កម្មវិធី Anchor Beach Carnival 2017 គឺជា​កម្មវិធី​ពិសេស​អ​ស្ចា្យ​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​ពីមុនមក​ដែល​ប្លែក និង​អស្ចារ្យ​បានចាប់ផ្តើម​ពី ៥ ល្ងាច មកដល់​ម៉ោង ១២​យប់ ។  កម្មវិធី​ពិសេស​នេះ​បាន​នាំ​ជូន​អតិថិជន និង​ទស្សនិកជន​នូវ​បទពិសោធន៍​ថ្មី​បំផុត និង​ភាពសប្បាយ​រីករាយ​។ ហើយក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស HDTV ដែល​ចាប់ផ្តើម​ពី​ម៉ោង 8​ល្ងាច ដល់​ម៉ោង​11 យប់ និង​នៅលើ​គេហទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ អាន់​ឆ័​រ https://www.facebook.com/AnchorBeerKH/  ។​
​ដូច្នេះ​សូម​លោកអ្នក​មក​ទទួលយក​បទពិសោធន៍​ថ្មី​បំផុត​ជាមួយ Anchor Beach Carnival 2017  !

​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​កម្មវិធី​តន្ត្រី Anchor Beach Carnival 2017 របស់​ស្រា​បៀរ​អាន់​ឆ័​រ​នៅ​ឆ្នេរ​ឯករាជ្យ ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​កុះករ​ព្រមទាំង​ទទួលយក​ភាពសប្បាយ​រីករាយ​យ៉ាងពិត​ប្រាកដ​ជាមួយ​រស​ជាតិ​ដ៏​ស្រទន់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​!

​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ https://www.facebook.com/AnchorBeerKH/​។​

​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​!
























អត្ថបទពាណិជ្ជកម្ម


© រក្សាសិទ្ធិដោយ thmeythmey.com