ជាតិ
អត្ថបទពាណិជ្ជកម្ម
Anchor Beach Carnival 2017 កក្រើក​ក្រុងព្រះសីហនុ​យប់មិញ​​ជាមួយ​វត្តមាន​តារា​ល្បី​ខ្មែរ និង​ថៃ​
15, Apr 2017 , 4:57 pm        
រូបភាព
ព្រះសីហនុ​៖ កាលពី​យប់​ថ្ងៃទី ១៤ ខែមេសា​ក្នុងឱកាស​ថ្ងៃទី ១ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ    នៅ​បរិវេណ​ឆ្នេរ​ឯករាជ្យ ក្នុង​ខេត្ត​ព្រះសីហនុ កម្មវិធី​តន្ត្រី Anchor Beach Carnival 2017 របស់​ស្រា​បៀរ​អាន់​ឆ័​រ​បានធ្វើ​ឲ្យ​កក្រើក​ដល់​ក្រុងព្រះសីហនុ​ជាមួយ​វត្តមាន​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង កំពូល​តារា​ល្បីៗ​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​ដូចជា​: លោក ខេ​មរះ សិរីមន្ត កញ្ញា វី ឌី​ណែ​ត កញ្ញា លាង សុ​ផា​ឡែ​ន លោក ខាន់ ជែ​ម​ស៍ កញ្ញា ទេប បូ​ព្រឹក្ស លោក ហ្សូ​ណូ លោក Step លោក Sornram Tappituk (Num)  និង លោក Tao Somchai Khemklad​។
 
​កម្មវិធី Anchor Beach Carnival 2017 គឺជា​កម្មវិធី​ពិសេស​អ​ស្ចា្យ​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​ពីមុនមក​ដែល​ប្លែក និង​អស្ចារ្យ​បានចាប់ផ្តើម​ពី ៥ ល្ងាច មកដល់​ម៉ោង ១២​យប់ ។ កម្មវិធី​ពិសេស​នេះ​បាន​នាំ​ជូន​នូវ​ភាពសប្បាយ​រីករាយ​អតិថិជន និង​ទស្សនិកជន​នូវ​បទពិសោធន៍​ថ្មី​បំផុត​។

​ការប្រគំ​តន្ត្រី​ក្នុង​កម្មវិធី Anchor Beach Carnival 2017  គឺមាន​ការសម្តែង​ពី​ក្រុម​រាំ Carnival ដែលជា​ការសម្តែង​ក្បាច់​រាំ​ដ៏​អស្ចារ្យ​ពី​អ្នករាំ​ដ៏​សង្ហា និង​ស្រស់ស្អាត ជាមួយនឹង​សម្លៀកបំពាក់ និង​ការតុបតែង​គួរ​ឲ្យ​ទាក់ទាញ​។ នៅខាងមុខ​ឆាក​ក៏មាន​ការដាក់​តាំង​លក់​ស្រា​បៀរ​អាន់​ឆ័​រ​រួមជាមួយ​ការរៀបចំ​កៅអី​នៅលើ​វាល​ខ្សាច់​ឆ្នេរ​ឯករាជ្យ​សម្រាប់​អ្នកចូលរួម​ទស្សនា​បាន​ពិសា​ស្រា​បៀរ​អាន់​ឆ័​រ​បណ្តើរ​ទស្សនា​បណ្តើរ​។ ការ​រចនា​ឆាក​តន្ត្រី​ប្លែក​អារម្មណ៍ និង​ផ្ទាំងទស្សនីយភាព​ប្លែកៗ​ពិតជា​ឡូយ​កប់​ហ្មង​!!!

ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​តន្ត្រី​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ 2017 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ https://www.facebook.com/AnchorBeerKH/

​សូម​ពិសា​ស្រា​បៀរ​អាន់​ឆ័​រ ដោយ​ការទទួលខុសត្រូវ​!























© រក្សាសិទ្ធិដោយ thmeythmey.com