កីឡាជាតិ
ជាតិ
អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកនៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក អ៊ុក ស្រីមុំ អបអរជ័យជម្នះរបស់ខ្លួន។ Photographers Patrick Maton, Willy Vancolen, Charlotte Cortvriend
× កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ បានផ្តល់ចំណងដៃឆ្នាំថ្មីសម្រាប់ប្រជាជាតិខ្មែរ តាមរយៈការដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍លំដាប់ពិភពលោក World Championship Petaque 2017 នៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក។
ក្នុងការប្រកួតដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កីឡាការិនីអ៊ុក ស្រីមុំ បានប្រកួតលើវិញ្ញាសាឯកត្តជនដែលមានការចូលរួមពីកីឡាការិនីជាង៤០នាក់មកពីទូទាំងពិភពលោក។ នៅវគ្គជម្រុះ កម្ពុជា បានយកឈ្នះ ម៉ាដាកាស្កា ១០-៩ ឈ្នះកោះ Jersey ១៣-៧ ឈ្នះម៉ូណាកូ ៩-៨ និងឈ្នះកាណាដា ១៣-១១។
អ៊ុក ស្រីមុំ បានយកឈ្នះកីឡាការិនីស៊ុយអែត Noon GEFFENBLAD ១៣-១០ នៅវគ្គ១៦ក្រុមចុងក្រោយ ហើយបំបាក់កីឡាការិនីអេស្ប៉ាញ Rosario ÍNÉS LIZÓN ១៣-១០ ដដែលនៅវគ្គ៨ក្រុមចុងក្រោយ មុននឹងយកឈ្នះកីឡាការិនីបារាំង Audrey BANDIERA ទាំងបផិតបផើយ ១៣-១២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅវគ្គផ្តាច់ព្រ័ត្រ អ៊ុក ស្រីមុំ បានយកឈ្នះកីឡាការិនីទុយនីស៊ី Mouna BEJI ក្នុងលទ្ធផល ១៣-៧ ដើម្បីទទួលបានមេដាយមាសពិភពលោក និងជាកីឡាការិនីទីពីររបស់កម្ពុជា ដែលទទួលមហាជោគជ័យដ៏ធំធេងបែបនេះ៕
Photographers Patrick Maton, Willy Vancolen, Charlotte Cortvriend
© រក្សាសិទ្ធិដោយ thmeythmey.com