ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស​ស្លាប់​៥៥ នាក់ និង​របួស​ជាង​២០០​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងអំឡុង​ថ្ងៃ​ចូលឆ្នាំ​
18, Apr 2017 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ត្រឹម​រយៈ​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ មេសា មាន​មនុស្ស​ស្លាប់​ចំនួន​៥៥ នាក់ និង​អ្នករងរបួស​ធ្ងន់​១២៦ នាក់ និង​របួសស្រាល ១០០​នាក់​។​



​បើតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន​១២១​លើក កើនឡើង​៧​ភាគរយ បើ​ធៀប​និង​ឆ្នាំ​២០១៦ ដែលមាន​ត្រឹម ១១៣​ករណី​។ ចំណែក​អ្នកស្លាប់​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​៥៥​នាក់​នេះ បាន​កើនឡើង ៦% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ដែលមាន​អ្នកស្លាប់​ចំនួន ៥២​នាក់​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន បើកបរ​ល្មើស​ល្បឿន ,​មិន​ប្រកាន់​ស្តាំ  , បត់​ឆ្លងផ្លូវ​គ្រោះថ្នាក់​,​ប្រជែង​, ស្រវឹង​១០​លើក  , មិន​គោរព​សិទ្ធិ​, និង​បើកបរ​ដោយ​ងងុយគេង​ជាដើម ៕


Tag:
 ចរាចរណ៍​
 ​ គ្រោះថ្នាក់
© រក្សាសិទ្ធិដោយ thmeythmey.com