ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្សស្លាប់៥៥ នាក់ និងរបួសជាង២០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងថ្ងៃចូលឆ្នាំ
× ភ្នំពេញ៖ គិតត្រឹមរយៈ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ មេសា មានមនុស្សស្លាប់ចំនួន៥៥ នាក់ និងអ្នករងរបួសធ្ងន់១២៦ នាក់ និងរបួសស្រាល ១០០នាក់។
បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន១២១លើក កើនឡើង៧ភាគរយ បើធៀបនិងឆ្នាំ២០១៦ ដែលមានត្រឹម ១១៣ករណី។ ចំណែកអ្នកស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍៥៥នាក់នេះ បានកើនឡើង ៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ កន្លងទៅ ដែលមានអ្នកស្លាប់ចំនួន ៥២នាក់។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរល្មើសល្បឿន ,មិនប្រកាន់ស្តាំ , បត់ឆ្លងផ្លូវគ្រោះថ្នាក់,ប្រជែង, ស្រវឹង១០លើក , មិនគោរពសិទ្ធិ, និងបើកបរដោយងងុយគេងជាដើម ៕
Tag:
ចរាចរណ៍
គ្រោះថ្នាក់
© រក្សាសិទ្ធិដោយ thmeythmey.com