ជាតិ
សុវត្តិភាព ចរាចរណ៍
គន្ធបុប្ផាព្យាបាលកុមាររបួសក្បាល និងធ្ងន់ធ្ងរ១១៨នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ពេលចូលឆ្នាំ
× ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងខេត្តសៀមរាប បានទទួលកុមារ ចំនួន ១១៨នាក់ មកទទួលការសម្រាកព្យាបាល។ កុមារទាំង ១១៨នាក់នោះ មានរបួសក្បាល និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នាអំឡុងថ្ងៃចូលឆ្នាំខ្មែរ។
ក្នុងរយៈពេល ៣ថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរនេះ មានកុមារចំនួន ១១៨នាក់ ទទួលរងរបួសក្បាល និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ត្រូវបានដាក់ឲ្យចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាបអង្គរ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់លោក បេអាត រិចឆ្នឺរ បានបញ្ជាក់ថា ភាគច្រើននៃគ្រោះថ្នាក់របួសក្បាល គឺបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។ ម្យ៉ាងទៀតករណីធ្ងន់ធ្ងរបំផុត គឺជាកុមារដែលដើរ និងលេង នៅក្បែរផ្លូវ ហើយត្រូវឡានដែលបើកបរក្នុងល្បឿនលឿនបុក និងក៏មានកុមារខ្លះ ដែលកំពុងជិះកង់ ត្រូវឡានជ្រុលមកបុកជាដើម។ បើតាមប្រភពដដែល ៥៥ភាគរយ នៃកុមារ ដែលមានរបួសធ្ងន់ធ្ងរ ត្រូវបានវះកាត់ជាបន្ទាន់៕
Tag:
គន្ធបុប្ផា
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com