ជាតិ
សុវត្តិភាព ចរាចរណ៍
គន្ធ​បុ​ប្ផាព្យាបាល​កុមារ​របួស​ក្បាល និង​ធ្ងន់ធ្ងរ​១១៨​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចូលឆ្នាំ​
18, Apr 2017 , 11:39 am        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​ខេត្តសៀមរាប បានទទួល​កុមារ ចំនួន ១១៨​នាក់ មក​ទទួល​ការ​សម្រាក​ព្យាបាល​។ កុមារ​ទាំង ១១៨​នាក់​នោះ មាន​របួស​ក្បាល និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នា​អំឡុង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។​



​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ មាន​កុមារ​ចំនួន ១១៨​នាក់ ទទួលរង​របួស​ក្បាល និង​គ្រោះថ្នាក់​ចរាចរ​ណ៍​ធ្ងន់ធ្ងរ ត្រូវបាន​ដាក់​ឲ្យ​ចូល​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ ក្នុង​ខេត្តសៀមរាប​អង្គរ​។

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ របស់លោក បេ​អាត រិច​ឆ្នឺ​រ បាន​បញ្ជាក់ថា ភាគច្រើន​នៃ​គ្រោះថ្នាក់​របួស​ក្បាល គឺ​បណ្ដាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​។ ម្យ៉ាងទៀតករណី​ធ្ងន់ធ្ងរ​បំផុត គឺជា​កុមារ​ដែល​ដើរ និង​លេង នៅក្បែរ​ផ្លូវ ហើយ​ត្រូវ​ឡាន​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​បុក និង​ក៏មាន​កុមារ​ខ្លះ​ ដែល​កំពុង​ជិះ​កង់ ត្រូវ​ឡាន​ជ្រុល​មក​បុក​ជាដើម​។ បើតាមប្រភពដដែល ៥៥​ភាគរយ នៃ​កុមារ ដែលមាន​របួសធ្ងន់​ធ្ង​រ ត្រូវបាន​វះកាត់​ជាបន្ទាន់​​​៕


Tag:
 គន្ធបុប្ផា​
  គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com