កីឡាជាតិ
ជាតិ
ជ័យលាភី​មេដាយមាស​ប៉េតង់​ពិភពលោក និង​ប្រតិភូ មកដល់​កម្ពុជា​នៅ​រសៀល​នេះ​
18, Apr 2017 , 12:37 pm        
រូបភាព
អ៊ុក ស្រីមុំ យក​ឈ្នះ​កីឡាការិនីទុយណេស៊ីនៅ​វគ្គផ្តាច់ព្រ័ត្រ។ រូបថត ហ្វេសប៊ុក May Ratana
អ៊ុក ស្រីមុំ យក​ឈ្នះ​កីឡាការិនីទុយណេស៊ីនៅ​វគ្គផ្តាច់ព្រ័ត្រ។ រូបថត ហ្វេសប៊ុក May Ratana
ដោយ:
ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់​ពី​ប្រទេស​បែលហ្ស៊ិក អ៊ុក ស្រីមុំ និង​ម្ចាស់​មេដាយប្រាក់ ស្រ៊ាង សុរ៉ា​ឃីម និង ញែ​ម បូរ៉ា រួមជាមួយ​គណៈប្រតិភូ នឹង​មកដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៨ ខែមេសា នេះ​។ ដើម្បី​ជាការ​ស្វាគមន៍​ដល់​គណៈ​កីឡា​ប៉េតង់​ដែល​បាន​សាង​ស្នាដៃ​លើ​ឆាក​អន្តរជាតិ​ជូន​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ឲ្យ​ថ្នាក់ដឹកនាំ​កីឡា​រៀបចំ​ក្បួន​ដង្ហែ​ដោយ​អម​ជាមួយ​ម៉ូតូ​សា​រ៉ែ​ន​១២​គ្រឿង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ 



​បើ​យោងតាម លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់​ពី​ប្រទេស​បែលហ្ស៊ិក អ៊ុក ស្រីមុំ និង​ម្ចាស់​មេដាយប្រាក់ ស្រ៊ាង សុរ៉ា​ឃីម និង ញ៉ែម បូរ៉ា រួមទាំង​គណៈប្រតិភូ​កីឡា​ប៉េតង់ នឹង​មកដល់​កម្ពុ​ជានា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ​។ ដើម្បី​ជា​ស្វាគមន៍ ក៏ដូចជា​លើកទឹកចិត្ត​ដល់​ប្រតិភូ​កីឡា​ប៉េតង់​ដែល​បាន​សាង​ស្នាដៃ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ឲ្យ​ថ្នាក់​ដឹក​ត្រៀម​រៀបចំ​ក្បួន​ដង្ហែ​ដោយ​អម​ជាមួយ​ម៉ូតូ​អម​១២​គ្រឿង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

​លោក​បាន​បន្ថែមថា ក្បួន​ដង្ហែ​នេះ​ដោយ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅកាន់​វិមានឯករាជ្យ រួច​បន្តដំណើរ​ទៅកាន់​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ NOCC​។ ក្រៅពី​ក្បូន​ដង្ហែ​ដែល​រៀបចំ​ដោយ​ថ្នាក់ដឹកនាំ​កម្ពុជា ប្រតិភូ​កីឡា​ប៉េតង់​ក៏​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​ថ្នាក់​នាំ NOCC នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផងដែរ​។

​នៅ​រសៀល​ថ្ងៃទី​២០ ខែមេសា ប្រតិភូ​កីឡា​ប៉េតង់​រួមជាមួយ​ម្ចាស់​មេដាយមាស​ពិភពលោក អ៊ុក ស្រីមុំ និង​ម្ចាស់​មេដាយប្រាក់ ស្រ៊ាង សុរ៉ា​ឃីម និង ញ៉ែម បូរ៉ា នឹង​ទទួលបាន​ការស្វាគមន៍ ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​សំណាក់​សម្តេច ហ៊ុន សែន នៅ​វិមាន​សន្តិភាព​៕  


Tag:
 ប៉េតង់​
  អ៊ុក ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com