ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត​ខ្មែរ «​បង្កើត​» Drone ដឹក​ជី​ស្រោច​ដំណាំ ដែល​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ខែសីហា​
19, Apr 2017 , 8:19 am        
រូបភាព
​សៀមរាប​៖ ក្រោយពី​សាកល្បង​ដំឡើង​យន្តហោះ​ដ្រូ​ន​សម្រាប់​ថតរូប​ពីលើ​អាកាស​ដោយ​ជោគជ័យ​រួច ក្រុមនិស្សិត​ផ្នែក​អេឡិចត្រូនិក នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) កំពុង​ដំឡើង​យន្តហោះ Drone ដែល​អាច​ហោះ​ឡើងលើ​កម្ពស់​ជាង ២​គីឡូម៉ែត្រ និង​ផ្ទុក​ទម្ងន់​ជាង​១០​គីឡូក្រាម សម្រាប់​ដឹក​ទឹក​ថ្នាំ​គីមី​ស្រោចស្រព​ដី​កសិកម្ម​ជំនួយ​កម្លាំង​មនុស្ស​ថែមទៀត​។



​យុវជន​វ័យ​ជាង ២០​ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា យន្តហោះ​ដ្រូ​ន​របស់គេ អាច​ស្រោចស្រព​ដី​កសិកម្ម​ទំហំ​ចំនួន ៦​ហិកតា ក្នុង​មួយ​ម៉ោង​។ ដ្រូ​ន​នេះ​មិន​ត្រឹមតែ​ប្រើ​ជំនួយ​ក​ម្លាំង​មនុស្ស​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដែល​បាញ់ថ្នាំ​គីមី​ដោយផ្ទាល់​ទៀតផង​។ តាម​យុវជន​សម្បុរ​ខ្មៅ​ស្រអែម​រូបនេះ យន្តហោះ​ដ្រូ​ន​ដែល​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ដែល​គេ​គ្រោង​នឹង​បញ្ចេញ​ជា​ផ្លូវការ​នា​ខែសីហា ខាងមុខនេះ មានតម្លៃ​ចំនួន ៣៥០០​ដុល្លារ​ក្នុង​មួយគ្រឿង​។ តើ​យុវជន​ខ្មែរ​រូបនេះ ​ដំឡើង​យន្តហោះ​ដ្រូ​ន​ដែល​កំណត់​ប្រព័ន្ធ​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ​ដូចម្តេច​?



​ជា​បន្ត​សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សោម សីហា ជា​និស្សិត​ផ្នែក​អេឡិចត្រូនិក នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ក្នុង​ពិព័រណ៍​អង្គរ​​សង្ក្រាន្ត​ដូចខាងក្រោម​៖










Tag:
 ​សោម សីហា​
  អប់រំ​
  បច្ចេកវិទ្យា​
  កសិកម្ម​
  STEM
  NPIC
© រក្សាសិទ្ធិដោយ thmeythmey.com