អត្ថបទពាណិជ្ជកម្ម
AMK ផ្ដល់​កម្ចី​កសិកម្ម ដែល​អនុគ្រោះ​ដល់​អតិថិជន​ពេល​ជួប​ហានិភ័យ​ក្នុង​ការដាំដុះ​
19, Apr 2017 , 8:59 am        
រូបភាព
ដោយ:
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ ភីអិលស៊ី (AMK) ផ្ដល់​កម្ចី​កសិកម្ម​ដល់​កសិករ​ក្នុង​អត្រា​ការប្រាក់ ១៨​ភាគរយ​ក្នុង​មួយឆ្នាំ ឬ ១,៥​ភាគរយ​ក្នុង​មួយខែ​។  AMK ផ្ដល់ប្រាក់​កម្ចី​ក្នុង​ទំហំ​ខ្ពស់បំផុត ១៥០០​ដុល្លារ ឬ ៦​លាន​រៀល សម្រាប់​រយៈពេល​ដល់​ទៅ ១២​ខែ​។ ប៉ុន្តែ AMK នឹង​ដំឡើង​ទំហំ​កម្ចី​អតិបរមា​នេះ​ដល់​ទៅ ៥០០០​ដុល្លារ សម្រាប់​រយៈពេល ៣៦​ខែ នៅពេល​ខាងមុខ​។ សព្វថ្ងៃ​មាន​អតិថិជន​ជាង ១៨​ម៉ឺន​នាក់ កំពុង​ប្រើប្រាស់​កម្ចី​កសិកម្ម​របស់ AMK លើទឹក​ប្រាក់កម្ចី​សរុប ៧៧​ម៉ឺន​ដុល្លារ​។

​កម្ចី​កសិកម្ម​ទំហំ​ប្រាក់​ក្រោម ៥០០​ដុល្លារ AMK មិន​តម្រូវ​ឲ្យ​អតិថិជន​ដាក់​ទ្រព្យ​ធានា​នោះទេ ខណៈ​ទំហំ​ចាប់ពី ៥០០​ដុល្លារ ឡើងទៅ អតិថិជន​ត្រូវមាន​វត្ថុ​ធានា​ជា​អចលនទ្រព្យ​។
​ក្នុងករណី​កសិករ​ខាតបង់​ផលដំណាំ និង​ខ្វះ​លទ្ធភាព​សង  ដោយសារ​ហានិភ័យ​ផ្សេងៗ ដូចជា តម្លៃ​កសិផល​ចុះថោក គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់​ជាដើម នោះ​គណៈ​គ្រប់គ្រង​របស់ AMK នឹង​ពិចារណា​លើ​ការពន្យា​ពេល​សង ឬ​ឲ្យ​ខ្ចីប្រាក់​បន្ថែម​ដើម្បី​ស្ដារ​ផលដំណាំ​របស់​អតិថិជន​។​



​ដើម្បី​ជ្រាប​ព័ត៌មាន​កាន់តែច្បាស់ សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក យី​វ ផាន់​ណា នាយក​ប្រតិបត្តិ​ឥណទាន​ស្ដីទី​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ ខាងក្រោម​នេះ​៖










© រក្សាសិទ្ធិដោយ thmeythmey.com