ជាតិ
លី មុនីនាថ បកស្រាយ​ទាក់ទង​នឹង​ការស្លាប់​ប្អូនស្រី​ដោយសារ​ឆក់​ខ្សែភ្លើង​នៅ Pub Street
18, Apr 2017 , 5:07 pm        
រូបភាព
ដោយ: ថ្មីៗ
​លី មុនីនាថ តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​ចេញមុខ​បកស្រាយ​ទាក់ទង​នឹង​មូល​ហេតុដែល​បណ្តាល​ឲ្យ​ប្អូនស្រី​ជាទី​ស្រឡាញ់​របស់ខ្លួន​ស្លាប់​នៅ​យប់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៧ ដោយសារ​ឆក់​ខ្សែភ្លើង​នៅ​តំបន់ Pub Street ខេត្តសៀមរាប​។​



​លី មុនីនាថ បាន​បញ្ជាក់ថា មូលហេតុ​ដែល​ខ្លួន​ត្រូវ​បកស្រាយ​នោះ គឺ​ដើម្បី​បំបាត់​ការភ័ន្តច្រឡំ​មួយចំនួន​ដែលថា ប្អូនស្រី​ឈ្មោះ លី មុនី​រដ្ឋា​នី បានទទួល​មរណភាព​ដោយសារ​ការរត់​ប្រឡែង​ប៉ាត​ម្សៅ​គ្នា​ជាមួយ​ក្មេងស្ទាវៗ ហើយ​បាន​ជាន់​ខ្សែភ្លើង​។ តារា​សម្តែង​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ បាន​អះអាងថា ប្អូន​របស់ខ្លួន​បាន​ជួប​រឿង​ចៃដន្យ ដោយបាន​ច្រត់​ដៃ​លើ​បង្គោល​ដែក​តូច​មួយ ចន្លោះ​កណ្តាល​នៃ​ហាង អង្គរ​ហ៊ើ​ប និង ផ្ទះ​ម៉ាស្សា Baray Spa​។​



​សូម​អាន​សំណេរ​ទាំងស្រុង​របស់ លី មុនីនាថ​៖




Tag:
 លី មុនីនាថ​
© រក្សាសិទ្ធិដោយ thmeythmey.com