អត្ថបទពាណិជ្ជកម្ម
អេ អាយ អេ ខេ​ម​បូ​ឌា និង Smart Axiata រួមគ្នា​ពង្រឹង​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ការធានារ៉ាប់រង​ជីវិត​
19, Apr 2017 , 1:23 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ក្រុមហ៊ុន អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) និង​ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា ខូ​អិ​ល​ធី​ឌី (“Smart”) បានរួម​គ្នា​ប្រកា​សការ ចាប់ដៃ គូ​រយៈពេល​វែង ដែល​ក្នុងនោះ អេ អាយ អេ ខេ​ម​បូ​ឌា នឹង​ប្រើប្រាស់​សេវាកម្ម​ដ៏​ទំនើប​របស់ Smart ដើម្បី​នាំយក នូវ​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​បែប​ថ្មី មក​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​បំពេញតម្រូវការ​លើ​ការ ការពារ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​សន្សំ​រយៈពេល​វែង ដែល​កំពុងតែ​កើនឡើង​។​

​អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ AIA Group Limited ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ធានារ៉ាប់រង ជីវិត​ឯករាជ្យ ចុះបញ្ជី​សាធារណៈ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី និង​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​ធំជាងគេ ទី​ពីរ​ទូទាំង​ពិភព​លោ ក​។ អេ អាយ អេ ខេ​ម​បូ​ឌា បានទទួល​អាជ្ញា​បណ្ណ​អាជីវកម្ម​ធានារ៉ាប់រង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល ពី​ដើម​ឆ្នាំនេះ ហើយ​រំពឹងថា​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា ក្នុងពេល​ឆាប់ៗ​នេះ​។

Smart គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​កំពុង​បម្រើ​ប្រជាពលរដ្ឋ​ច្រើនជាង ៨​លាន​នាក់​ទូទាំង ២៥ ខេត្ត​-​ក្រុង ជាមួយនិង​សេវា​អ៊ិន​ធឺ​ណិ​ត​ចល័ត​ល្បឿន​លឿន​បំផុត​នៅ​កម្ពុជា គឺ​ប្រព័ន្ធ 4G LTE ពី​ក្រុមហ៊ុន Smart​។​



Smart នឹង​ផ្តល់​ការគាំទ្រ​ដល់ អេ អាយ អេ ខេ​ម​បូ​ឌា ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ធ្វើ​ឲ្យ​ការផ្តល់ជូន​ដំណោះស្រាយ​ធានារ៉ាប់រង​ជីវិត​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់បំផុត​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ដំណើរការ​ទៅបាន​តាមរយៈ​បណ្តាញ​ទូរគមនាគមន៍​ដែល​ឈានមុខ​ក្នុង​ទីផ្សារ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​របស់ខ្លួន​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ទាំងពីរ នឹង​សហការគ្នា ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​សម្រាប់​ជីវិត​រស់នៅ​របស់​អ្នក​ទាំងអស់គ្នា និង​ចូលរួម​លើក​កំពស់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បានយូរ​អង្វែង​។​

​លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ “​យើង​រីករាយ​ចំពោះ​ការចាប់​ដៃគូ​រយៈពេល​វែង​ជាមួយ Smart​។ ដោយមាន​ការគាំទ្រ​ពី Smart អេ អាយ អេ ខេ​ម​បូ​ឌា នឹង​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​រាប់លាន​នាក់ និង​អាច​ផ្តល់ជូន​នូវ​ភាព​ស្ងប់ចិត្ត​ទៅកាន់​ពួកគាត់ តាមរយៈ​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​បែប​ថ្មី​។​”

​លោក Thomas Hundt នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart ទទួលស្គាល់​អំពី​សារៈសំខាន់​នៃ​ការធានារ៉ាប់រង​ជីវិត និង​បាន​មានប្រសាសន៍​ដោយ​ក្តី​សោមនស្ស​រីករាយ​ដូចគ្នា​ដែរ ថា​៖ “​ក្រុមហ៊ុន Smart ជឿជាក់​យ៉ាង​មុតមាំ​លើ​ការធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់ជូន​ការភ្ជាប់​ទំនាក់ទំនង​ដ៏​ទូលំទូលាយ និង​មាន​ល្បឿន​លឿន​បំផុត ព្រមទាំង​សេវាកម្ម​នានា​ដែល​បន្ថែម​អត្ថប្រយោជន៍​ដ៏​មានគុណ​ភាព​ដល់​អ្នក​ទាំ​ង​អស់​គ្នា​។​

​ការចាប់​ដៃគូ​ដ៏​រំភើប​ជាមួយនឹង អេ អាយ អេ ខេ​ម​បូ​ឌា គឺជា​កញ្ចក់​មួយ​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត​ឥត​ស្រាកស្រាន្ត​របស់ Smart ឆ្ពោះទៅកាន់​គោលដៅ​មួយ​នេះ និង​អំពី​ដំណើរ​ឆ្ពោះទៅមុខ​របស់​យើង​ក្នុងការ​ក្លាយទៅជា​និមិត្តរូប​នៃ​ការរស់នៅ​បែប​ឌីជីថល​។ ជាមួយនឹង​សេវា​អ៊ិន​ធឺ​ណិ​ត និង​បណ្តាញ 4G ទូទាំងប្រទេស ដែល​បានឈ្នះ​ពានរង្វាន់​នោះ យើង​ជួយ​លើក​កំពស់​ការទទួល​បានកា​រ​ធានារ៉ាប់រង​ជីវិត និង​ត្រួស​ត្រាយផ្លូវ​ទៅកាន់​សុវត្ថិភាព​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ​កម្ពុជា ដោយមាន​ប្រសិទ្ធិភាព​។​”



​សេវា​ធានារ៉ាប់រង​ជីវិត គឺជា​សេវាកម្ម​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​ចូលចិត្ត​ប្រើប្រាស់​បច្ចេកវិទ្យា​កំពុងតែ​កើនឡើង និង​កាន់តែ​យល់ដឹង​អំពី​គុណសម្បត្តិ​នៃ​សេវា​កម្មនេះ​។ ដូច្នេះ Smart និង អេ អាយ អេ ខេ​ម​បូ​ឌា មាន​ទំនុកចិត្ត​ថា​ការចាប់​ដៃគូ​ថ្មី​នេះ នឹង​នាំទៅរក​គុណភាព​ជីវិត​កាន់តែ​ប្រសើរឡើង និង​ឱកាស​កាន់តែច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com