អត្ថបទពាណិជ្ជកម្ម
AIRASIA ក្លាយជា​ម្ចាស់​ឧបត្ថម្ភ​នាំមុខ​ក្នុងការ​ប្រកួត​កីឡា ស៊ី​ហ្គេម និង​អាស៊ាន ប៉ា​រ៉ា​ហ្គេម​
19, Apr 2017 , 2:53 pm        
រូបភាព
​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ក្នុងនាម​ជា​ដៃគូ​ផ្លូវការ​សម្រាប់​ការប្រកួត កីឡា​ស៊ី​ហ្គេម​លើក​ទី ២៩ និង​កីឡា​អាស៊ាន ប៉ា​រ៉ា​ហ្គេម​លើក​ទី ៩ ដែលជា​ម្ចាស់​ឧបត្ថម្ភ​នាំមុខ​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​ក្នុងនាម​ជា​ម្ចាស់​ឧបត្ថម្ភ​កម្រិត​មាស ក្រុមហ៊ុន AirAsia នឹង​ផ្ដល់ជូន​ការដឹក​មន្ត្រី​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នៅ​ប្រទេស​ម៉ាឡេស៊ី  (MASOC) ដែល​ស្ថិតក្នុង​បណ្ដាញ​ហោះហើរ​របស់ខ្លួន​ពី​បណ្ដា​ប្រទេស​តំបន់​អាស៊ាន ក្នុង​គោលបំណង​រៀបចំ​ដំណើរការ​ការប្រកួត​កីឡា​ទាំងនោះ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AirAsia Group លោក Tony Fernandes​ថ្លែងថា « AirAsia មាន​មោទនភាព​ក្នុងការ​បម្រើការ​ហោះហើរ​សម្រាប់​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម និង​កីឡា​អាស៊ាន ប៉ា​រ៉ា​ហ្គេម​។  ក្នុងនាម​អាកាសចរណ៍​ចេញពី​អាស៊ាន យើងខ្ញុំ​គាំទ្រ​ទាំងស្រុង អស់ពី​ចិត្ត ចំពោះ​ព្រឹត្តិការណ៍​ជួបជុំ​ប្រជែង​សមត្ថភាព​ដ៏​ធំ​បំផុត​របស់​កំពូល​អត្ត​ព​លិ​ក និង​អត្ត​ព​លិ​ក​ពិកា ប្រចាំ​តំបន់​មួយ​នេះ​។​



​ការប្រកួត​កីឡា​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​នូវ​អ្វីដែល​តំបន់​នេះ​សម្រេចបាន ហើយ​យើងខ្ញុំ​មានចិត្ត​រំភើប​រីករាយ​ដោយមាន​ឱកាស​នេះ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​នូវ​ចក្ខុវិស័យ​តែមួយ​ដូចគ្នា​តាមរយៈ​ការបង្កើន​ទំនាក់ទំនង​កាន់តែ​ធំ​ឡើងៗ​។​

​នេះ​ក៏​ជា​សញ្ញា​នៃ​ការចាប់ផ្ដើម​ដ៏​ជ្រាលជ្រៅ​មួយ ការផ្សារភ្ជាប់​គ្នា​កាន់​តែមាន​អត្ថន័យ​ធំធេង​នៅក្នុង​សហគមន៍​កីឡា​តាមរយៈ​ទស្សនៈ​របស់​យើង​គឺ ហ៊ាន​ប្រែ​សុបិន​ទៅជា​ការពិត ដែល AirAsia នឹង​ជួយ​ដល់​ដល់​អត្ត​ព​លិ​ក​ដែលមាន​សក្ដានុពល​មក​ពី​តំបន់​អាស៊ាន​និង​ឆ្ងាយ​ជាង​នេះ​ដើម្បី​ធ្វើឱ្យ​វា​ក្លាយជា​ការពិត​ចំពោះ​សក្ដានុពល​របស់​ពួកគេ​។​

​លោក YB Brig Gen Khairy Jamaluddin ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ប្រទេស​ម៉ាឡេស៊ី​មានប្រសាសន៍ថា «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​ការប្ដេជ្ញា​បន្ត​របស់ AirAsia និង​ឆន្ទៈ​ក្នុង​ការជួយ​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​និង​ថ្នាក់​តំបន់​។ នេះ​បង្ហាញឱ្យឃើញថា AirAsia បានសម្រេច​ចិត្ត​និង​ប្ដេជ្ញា​ក្នុងការ​ផ្ដល់ជូន​សហគម​ន៍​តាមរយៈ​កីឡា ហើយ​ខ្ញុំ​ពិតជា​អបអរសាទរ​ខ្លាំងណាស់​ចំពោះ​សកម្មភាព​នេះ​។​

​ស៊ី​ហ្គេម និង​អាស៊ាន ប៉ា​រ៉ា​ហ្គេម ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​ក្នុង​តំបន់​អាស៊ាន ក្នុង​បំណង ជំរុញ​ការផ្សព្វផ្សាយ ការស្វែងយល់​គ្នា​និង​កិច្ចសហការ​ក្នុងចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់​តាមរយៈ​ការប្រកួតប្រជែង​មិត្តភាព​។​

​កីឡា​ប្រមាណ ៣៨ ប្រភេទ​និង​ចំនួន​សរុប ៤០៥ វិញ្ញាសា នឹងត្រូវ​ប្រកួត​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំនេះ ដោយមាន​ការចូលរួម​ពី​អត្ត​ព​លិ​ក​ទាំង ១០ ប្រទេស​តំបន់​អាស៊ាន ចាប់​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី ៣១​ខែសីហា ឆ្នាំ ២០១៧ ហើយ​ពិធី​បញ្ចប់​បិទ​ការប្រកួត​ត្រូវ​ហ្នឹង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦០ របស់​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​។​



​ចំណែក​ការប្រកួត​កីឡា​អាស៊ាន ប៉ា​រ៉ា​ហ្គេម នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៧ ដល់​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៧ នឹង​នាំមក​នូវ​អត្ត​ព​លិ​ក​ពិកា​ច្រើន​ផ្នែក​ដូចជា ពិការ​ផ្នែក​ខួរក្បាល ពិការភាព​ផ្នែក​ពិបាកធ្វើ​ដំណើរ ពិការភាព​ដោយ​ភ្នែក​ពិបាក​មើល​និង​អត្ត​ព​លិ​ក​ដែល​បាត់បង់​អវយវៈ​ជាដើម​។ ពួកគេ​មកពី​បណ្ដា ១១ ប្រទេស ប្រកួត​នៅលើ​ទីលាន​ទំហំ​តូចៗ​ដើម្បី​ស្វែងរក​មេដាយ​សម្រាប់​កីឡា​ប៉ា​រ៉ា ទាំង ១៦ ប្រភេទ​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​ជា​លើក​ទី ៦ សម្រាប់​ម៉ាឡេស៊ី​ក្នុងការ​រៀបចំ​កីឡា​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ហើយ​វា​ក៏​ជា​លើក​ទី ៣ ផងដែរ​សម្រាប់​កីឡា​អាស៊ាន ប៉ា​រ៉ា​ហ្គេម​។​

​សម្រាប់​ឆ្នាំ​២០១៧ ក្រុង​កូ​ឡា​ឡាំ​ពួរ ជា​លើកដំបូង​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម បន្ទាប់ពី​ការ​លេច​ជា​រូបរាង​នូវ​សហគមន៍​អាស៊ាន​ពី​ឆ្នាំ ២០១៥ បន្ទាប់ពី​ការពិចារណា​ដ៏​វែងឆ្ងាយ​ក្នុងការ​អនុវត្តន៍​ទស្សនៈ «​រីកចម្រើន​ជាមួយគ្នា​»

​អំពី AirAsia

AirAsia ក្រុមហ៊ុន​អាកាសចរណ៍​នាំមុខ និង​តម្លៃ​ទាប​បំផុត​ប្រចាំ​អាស៊ី ដោយ​ផ្ដល់ ការធ្វើដំណើរ​ជូន​អតិថិជន សេវាកម្ម​បណ្ដាញ​គ្របដណ្ដប់​ទូលំទូលាយ​បំផុត​មាន​ប្រមាណ​ចំណត​គោលដៅ​ជាង ១២០ ព្រលាន​។

​ចាប់​តាំង​ចាប់ផ្ដើម​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០០១ ក្រុមហ៊ុន AirAsia បាន​ដឹក​អ្នកដំណើរ​ជាង ៣៣០ លាន​នាក់ ហើយ​បាន​បង្កើន​យន្តហោះ​ពី​ពីរ​គ្រឿង​ដំបូង​រហូតដល់​ជាង ២០០​គ្រឿង​។​

​ផ្លូវអាកាស​នេះ​ពិត​ជាមាន​មោទនភាព​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​អាស៊ាន​(​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​) ដោយ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង​ឥណ្ឌា​ផងដែរ បម្រើ​សេវាកម្ម​បណ្ដាញ​ឆ្លង​តំបន់ អាស៊ី អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ និង​តំបន់​មជ្ឈិមបូព៌ា ។​

AirAsia ត្រូវបាន​ជាប់​ឈ្មោះ​ជា​អាកាសចរណ៍​តម្លៃ​ទាប​ល្អ​បំផុត​ក្នុង​ពិភពលោក ដែល​ផ្ដល់​ដោយ Skytrax នូវ​ពានរង្វាន់​ប្រចាំឆ្នាំ World Airline Awards ក្នុង​រយៈពេល​៨ ឆ្នាំ​ជាប់ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ​២០០៩​រហូតដល់​ឆ្នាំ​២០១៦​។​

 AirAsia បានឈ្នះ​រង្វាន់​ពានរង្វាន់​អាកាសចរណ៍​តម្លៃ​ទាប​នាំមុខគេ​ក្នុង​ពិភពលោក ដែលជា​ពានរង្វាន់​ឈ្នះ​៤ ឆ្នាំ​ជាប់ៗ​គ្នា ក្នុង​ឆ្នាំ​២០១៦ ពី​កម្មវិធី​ពានរង្វាន់​ទេសចរណ៍​ពិភពលោក (World Travel Awards) ហើយ​បានឈ្នះ​ពានរង្វាន់​ផ្នែក​បម្រើ​សេវាកម្ម​ពេញលេញ ហើយ​វា​ជា​ពានរង្វាន់​លើក​ទី ១ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ដែល​ឈ្នះ​ពានរង្វាន់​សេវាកម្ម​ហោះហើរ​នាំមុខគេ​លើ​ពិភពលោក (World’s Leading Inflight Service)​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com