ពីនេះ ពីនោះ
បាន​ដើរលេង​ ​កុំ​វង្វេង ភ្លើតភ្លើន​ជ្រុល​!
20, Apr 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ

​កំណាព្យ​បទ ផ្កាឈូក​រីក​
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!



-​ចូលឆ្នាំថ្មី ទាំងប្រុស​ស្រី ចង់​សប្បាយ​
​ចូលឆ្នាំថ្មី ទៅជិត​ឆ្ងាយ ជុំ​គ្រួសារ​
​ចូលឆ្នាំថ្មី ពេល​បើកបរ គួរ​គិតថា​
​ចូលឆ្នាំថ្មី ធ្វើយ៉ាងណា យោគយល់​គ្នា​។​

-​បាន​ដើរលេង​    ​កុំ​វង្វេង ភ្លើតភ្លើន​ជ្រុល​
​បាន​ដើរលេង កុំ​ឲ្យ​ពុល ដល់​វេទនា​
​បាន​ដើរលេង ជួយ​សម្អាត គ្រប់​ទីធ្លា​
​បាន​ដើរលេង លេង​រួមគ្នា លើក​តម្លៃ​។

-​ស្លៀកពាក់​សម សម​ស័ក្តិយស ឈ្មោះ​ជា​ខ្មែរ​
​ស្លៀកពាក់​សម ទាំង​ក្រុង​ស្រែ ស្អាត​ណាស់​ថ្លៃ​
​ស្លៀកពាក់​សម កុំ​ខើច​ខ្លាំង ដាច់​រយ៉ៃ​
​ស្លៀកពាក់​សម ទោះ​យប់​ថ្ងៃ ពេល​ទៅ​វត្ត​។​

-​ផឹក​កុំ​ជ្រុល ពុល​ទឹកមាត់ ភ្លាត់​ធម៌អាថ៌​
​ផឹក​កុំ​ជ្រុល ជៀស​ហិង្សា វាយ​ធាក់​ទាត់​
​ផឹក​កុំ​ជ្រុល ងុ​ល​ដល់​ងោះ ហួស​ច្បាប់​រដ្ឋ​
​ផឹក​កុំ​ជ្រុល ពុល​ភ្លេច​វត្ត ភ្លាត់​ភ្លេច​បុណ្យ​៕


© រក្សាសិទ្ធិដោយ thmeythmey.com