អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន នឹង​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ជំនាញ​ទៅលើ ការសរសេរ​សារ​អេ​ឡិច​ត្រូ​និ​ច​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់
20, Apr 2017 , 9:32 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ការប្រើប្រាស់​សារ​អេ​ឡិច​ត្រូ​និ​ច​គឺជា​មធ្យោបាយ​ទំនាក់ទំនង​មួយ​ដ៏​ចាំបាច់ ជាមួយ​បុគ្គល ក្រុមការងារ អតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន ។ ជា​រៀងរាល់ថ្ងៃ​មាន​សារ​អេ​ឡិច​ត្រូ​និ​ច ច្រើនជាង​២​រយ​ពាន់​លាន​ត្រូវបាន​ផ្ញើ​ទូទាំង​ពិភពលោក​។ ការប្រាស្រ័យ​ទាក់ទង និង​យល់​ពីគ្នា​ជា​កត្តា​សំខាន់​ក្នុងការ​ទំនាក់ទំនង​ការងារ និង​ពាណិជ្ជកម្ម​។ ដូចនេះ​ការសរសេរ ក៏ដូចជា​ការឆ្លើយ​ឆ្លង​សារ​អេ​ឡិច​ត្រូ​និ​ច គឺ​ទាមទារ​ឲ្យ​មានចំណេះដឹង ជំនាញ និង​វិធីសាស្ត្រ​ច្បាស់លាស់ ដើម្បី​ឲ្យ​ការទំនាក់ទំនង​នោះ​ទទួលបាន​ជោគជ័យ​។​

​ដោយ​សង្កេតឃើញ​កត្តា​ចាំ​បាច់​នៃ​ជំនាញ​ក្នុងការ​សរសេរ​អេ​ឡិច​ត្រូ​និ​ច និង​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ហ្វឹកហ្វឺន​ធនធានមនុស្ស​កម្ពុជា វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​អាស៊ាន បានរៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ជំនាញ​ទៅលើ ការសរសេរ​អេ​ឡិច​ត្រូ​និ​ច​ឲ្យ​មាន​ប្រសិទ្ធភាព (Effective Email Writing) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃ​សៅរ៍ ទី​២៩ ឆ្នាំ​២០១៧ ខាងមុខនេះ វេលា​ម៉ោង ១:៣០ នាទី ទៅ ៥:០០ នាទី​រសៀល នៅ​វិទ្យាស្ថាន CAM-ASEAN​។​



​លោក ហួត សុខ​សុវណ្ណ​មនី ប្រធាន​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ភាសា​អង់គ្លេស និង​ជា​អ្នកគ្រប់គ្រង​កម្មវិធី​នេះ បាន​ប្រាប់​ពី​គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ​ថា សិក្ខាសាលា​នេះ​បង្កើតឡើង​ដើម្បី ទីមួយ​បង្ហាញ​ពី​គន្លឹះ និង​វិធីសាស្ត្រ​ក្នុងការ​សរសេរ​អ៊ី​ម៉ែ​ល​ឲ្យ​ងាយស្រួល​យល់ និង​មាន​ប្រ​សិ​ទិ្ធ​ភាព ទី​ពីរ​គឺ​ផ្តល់ឱកាស​ឲ្យ​សិក្ខាកាម​មានឱកាស​ក្នុងការ​អនុវត្ត​ផ្ទាល់ និង​ដាក់បញ្ចូល​នូវ​អ្វីដែល​បាន​រៀន និង ទី​បី​ដើម្បី​ពង្រឹង​ជំនាញ និង​ភាពក្លាហាន​ក្នុងការ​ទំនាក់​ទំនងជា​មួយ បុគ្គល ក្រុមការងារ អតិ​ជន និង​ដៃគូ​ពាណិជ្ជកម្ម តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​។ លោក មនី បាន​បន្ថែមទៀតថា​ទន្ទឹមនឹង​ការពង្រីក​ចំណេះដឹង និង​ព​ង្រឹ​ក​សមត្ថភាព​បន្ថែម​នេះ សិក្ខាកាម​ក៏​នឹងមាន​ឱកាស​ក្នុង​ការជួប និង​បង្កើន​ទំនាក់ទំនង​ជាមួយ​អ្នកចូលរួម​ដទៃ ដែល​អាច​ចាប់​ជា​ដៃគូ​ការងារ ឫ​អាជីវកម្ម​ជាមួយគ្នា​ផងដែរ​។​



​ជាងនេះទៅទៀត គ្រូ​បណ្តុះបណ្តាល​ក្នុង​សិក្ខាសាលា​នេះ គឺ​លោក Jonathan Solly មានបទពិសោធន៍​ក្នុងការ​ហ្វឹកហ្វឺន​បុគ្គលិក នៅ​ប្រទេស​វៀតណាម និង​នេ​ប៉ាល់ នូវ​ជំនាញ​ភាសា​អង់គ្លេស រួមមាន ការសរសេរ​លក្ខណៈវិជ្ជា​ជីវៈ (Professional Writing) សន្ទនា​ជា​ភាសា​អង់​គេ្ល​ស​កំរិត​ខ្ពស់ (Advanced English Conversation) ភាសា​អង់គ្លេស​សម្រាប់​ចរចារ (English for Negotiation) និង​ការធ្វើ​បទ​បង្ហាញ (Presentation)​។ លោក Jonathan Solly ក៏​ធ្លាប់ជា​នាយក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Chris Fowler International (Asia) Ltd. នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន ផងដែរ​។



​ដើម្បី​ចូលរួម​សិក្ខាសាលា​នេះ អស់លោក​លោកស្រី​អាច​ចុះឈ្មោះ ឬ​ទិញ​សំបុត្រ​បាន​នៅ វិទ្យាស្ថាន​CAM-ASEAN​។ លោក​លោកស្រី​ក៏​អាចធ្វើ​ការចុះឈ្មោះ​មុន​ដើម្បី​កក់​សំបុត្រ​តាមរយៈ //goo.gl/forms/XsQb7A59QQPsG8Dt2​។ សម្រាប់​ពត៌មាន​បន្ថែម​សូម​ទំនាក់ទំនង ០៩៣ ៩០០ ១៧៤ / ០២៣ ៩៧៦ ៩៩៩​។​

​ការប្រើប្រាស់​សារ​អេ​ឡិច​ត្រូ​និ​ច​ដោយមាន​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់ នឹង​ជួយ​សម្រួល និង​បង្កើន​ប្រសិទ្ធភាព​ដល់​ការងារ​ប្រចាំថ្ងៃ​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com