អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន​CamEd​ជា​ថ្នាល​បណ្ដុះបណ្ដាល​គណនេយ្យ​ករ និង​សវន​ករ​ជំនាញ​
20, Apr 2017 , 1:44 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វិស័យ​ហិរញ្ញវត្ថុ ធនាគារ និង​គណនេយ្យ កំពុង​តែមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង​ដែលជា​មូលហេតុ​ធ្វើអោយមាន​តម្រូវការ​ខាង​ផ្នែក​ធនធានមនុស្ស​ជាច្រើន​សម្រាប់​បម្រើការ​ងា​រ​នៅក្នុង​វិស័យនេះ​។

​ជាក់ស្តែង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នេះ អ្នក​អាច​ជ្រើស​ជំនាញ​ដែល​នឹង​អាចមាន​ឱកាស​ខ្ពស់​ទទួលបាន​ការងារ​ទាក់ទង​ទៅនឹង​វិស័យ​ដែល​កំពុង​រីកចម្រើន​នេះ​ផងដែរ​។ អ្វីដែល​ពិសេស​នោះ អ្នក​គួរតែ​ជ្រើសរើស​សាលា​ដែលមាន​ការទទួលស្គាល់ និង​គុណភាព​អប់រំ​ខ្ពស់ ដែល​អាចអោយ​យើង​អាច​ដើរ​នៅលើ​វិស័យនេះ​ដោយ​ជោគជ័យ​។
 
​ហេតុដូចនេះ លោកអ្នក​អាច​ពិចារណា​ទៅលើ​សាលា CamEd Business School បាន ដែលជា​សាលា​មាន​ទាំង​ការទទួលស្គាល់ និង​មាន​គុណភាព​អប់រំ​។ ម្យ៉ាងទៀត​ប្រសិនបើ​លោកអ្នក​ជ្រើសរើស​ជំនាញ​បរិញ្ញាបត្រ ហិរញ្ញវត្ថុ គណនេយ្យ និង​សវនកម្ម ហាក់បីដូចជា​លោកអ្នក​បាន​វិនិយោគទុន​លើ​មុខ​ជំនួញ​មួយ ប៉ុន្តែ​ទទួលបាន​ប្រាក់ចំនេញ​ទ្វេ​រដង ព្រោះថា​លោកអ្នក​នឹង​ទទួលបាន​សញ្ញាបត្រ​ពីរ​ក្នុងពេល​តែមួយ បើសិនជា​លោកអ្នក​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាមួយ​សាលា CamEd ដែល​សញ្ញាបត្រ​មួយ​ត្រូវបាន​ចេញពី​ក្រសួង​អប់រំ និង​មានការ​ទទួលស្គាល់​នៅក្នុង​ស្រុក ហើយ​សញ្ញាបត្រ​មួយទៀត​ដែលជា​សញ្ញាបត្រ CAT (Certified Accounting Technician) ដែល​ចេញពី​សា្ថ​ប័ន ACCA (Association of Chartered Certified Accountants) នៃ​ចក្រភព​អង់គ្លេស និង​មានការ​ទទួលស្គាល់​ពី ១៨៣ ប្រទេស​លើ​ពិភពលោក​។​


 
​បន្ថែម​ពី​ជំនាញ​ដែល​អ្នកទទួលបាន​ខាង​ផ្នែក គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម លោកអ្នក​នឹង​អាច​អភិវឌ្ឍ​ចំណេះដឹង​ភាសា​អង់គ្លេស​ដោយ​រួមបញ្ចូល​នូវ​ការនិយាយ ការសរសេរ និង​ការ​ស្តាប់ ព្រមទាំង​ទទួលបាន​ទាំង​បទពិសោធន៍​ផ្សេងៗ ព្រោះថា​លោកអ្នក​នឹងសិក្សា​ជាមួយ​គ្រូ​ជនជាតិ​បរទេស​ដែល​មកពី​បណ្តា​ប្រទេស​ល្បីៗ​លើ​ពិភពលោក​ដែលមាន​ទាំង​ជំនាញ ចំណេះដឹង និង​បទពិសោធន៍​ខ្ពស់​។ បើ​លោកអ្នក​ពិតជា​ចង់បាន​ទាំង​ចំណេះ​ហើយនឹង​ជំនាញ​ច្បាស់លាស់​នោះ អាច​ចុះឈ្មោះ​បាន​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាមរយៈ​គេហទំព័រ www.cam-ed.com ។​


© រក្សាសិទ្ធិដោយ thmeythmey.com