អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថានCamEdជាថ្នាលបណ្ដុះបណ្ដាលគណនេយ្យករ និងសវនករជំនាញ
× ភ្នំពេញ៖ វិស័យហិរញ្ញវត្ថុ ធនាគារ និងគណនេយ្យ កំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងដែលជាមូលហេតុធ្វើអោយមានតម្រូវការខាងផ្នែកធនធានមនុស្សជាច្រើនសម្រាប់បម្រើការងារនៅក្នុងវិស័យនេះ។
ជាក់ស្តែងដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ អ្នកអាចជ្រើសជំនាញដែលនឹងអាចមានឱកាសខ្ពស់ទទួលបានការងារទាក់ទងទៅនឹងវិស័យដែលកំពុងរីកចម្រើននេះផងដែរ។ អ្វីដែលពិសេសនោះ អ្នកគួរតែជ្រើសរើសសាលាដែលមានការទទួលស្គាល់ និងគុណភាពអប់រំខ្ពស់ ដែលអាចអោយយើងអាចដើរនៅលើវិស័យនេះដោយជោគជ័យ។
ហេតុដូចនេះ លោកអ្នកអាចពិចារណាទៅលើសាលា CamEd Business School បាន ដែលជាសាលាមានទាំងការទទួលស្គាល់ និងមានគុណភាពអប់រំ។ ម្យ៉ាងទៀតប្រសិនបើលោកអ្នកជ្រើសរើសជំនាញបរិញ្ញាបត្រ ហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម ហាក់បីដូចជាលោកអ្នកបានវិនិយោគទុនលើមុខជំនួញមួយ ប៉ុន្តែទទួលបានប្រាក់ចំនេញទ្វេរដង ព្រោះថាលោកអ្នកនឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ បើសិនជាលោកអ្នកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាមួយសាលា CamEd ដែលសញ្ញាបត្រមួយត្រូវបានចេញពីក្រសួងអប់រំ និងមានការទទួលស្គាល់នៅក្នុងស្រុក ហើយសញ្ញាបត្រមួយទៀតដែលជាសញ្ញាបត្រ CAT (Certified Accounting Technician) ដែលចេញពីសា្ថប័ន ACCA (Association of Chartered Certified Accountants) នៃចក្រភពអង់គ្លេស និងមានការទទួលស្គាល់ពី ១៨៣ ប្រទេសលើពិភពលោក។
បន្ថែមពីជំនាញដែលអ្នកទទួលបានខាងផ្នែក គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម លោកអ្នកនឹងអាចអភិវឌ្ឍចំណេះដឹងភាសាអង់គ្លេសដោយរួមបញ្ចូលនូវការនិយាយ ការសរសេរ និងការស្តាប់ ព្រមទាំងទទួលបានទាំងបទពិសោធន៍ផ្សេងៗ ព្រោះថាលោកអ្នកនឹងសិក្សាជាមួយគ្រូជនជាតិបរទេសដែលមកពីបណ្តាប្រទេសល្បីៗលើពិភពលោកដែលមានទាំងជំនាញ ចំណេះដឹង និងបទពិសោធន៍ខ្ពស់។ បើលោកអ្នកពិតជាចង់បានទាំងចំណេះហើយនឹងជំនាញច្បាស់លាស់នោះ អាចចុះឈ្មោះបានឥឡូវនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមរយៈគេហទំព័រ www.cam-ed.com ។
© រក្សាសិទ្ធិដោយ thmeythmey.com