កីឡាជាតិ
ជាតិ
MMA៖ អ្នកលេង​គុន​ខ្មែរ​ចម្រុះ ចាន់ រតនា ប៉ះ​អ្នកលេង​គុន​ចម្រុះ​ចិន Xie Bin នៅ​ហ្វីលីពីន​
21, Apr 2017 , 8:19 am         3670
រូបភាព
​អ្នកលេង​គុន​ខ្មែរ​ចម្រុះ ចាន់ រតនា និង​បង្ហាញ​វត្តមាន​ជាថ្មី​ក្នុង​សង្វៀន​វាយ​ដាក់​ទ្រុង​(MMA)​ក្នុង​ព្រឹត្តិការណ៍ ONE: Kings of Destiny នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ សម្រាប់​ការបង្ហាញ​ខ្លួន​ជាថ្មី​នេះ ចាន់ រតនា ត្រូវ​តទល់​ជាមួយ​អ្នកលេង​គុន​ចម្រុះ​មកពី​ប្រទេស​ចិន Xie Bin​។​


​ក្រោយ​អវត្តមាន​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​នៅលើ​សង្វៀន​អ្នកលេង​គុន​ខ្មែរ​ចម្រុះ ចាន់ រតនា នឹង​បង្ហាញ​វត្តមាន​លើស​ង្វៀន​ដាក់​ទ្រុង​សារជាថ្មី​នា​ថ្ងៃទី​២១ ខែមេសា ក្នុង​ព្រឹត្តិការណ៍ ONE: Kings of Destiny នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីល​ពី​ន​។ សម្រាប់​ការបង្ហាញ​ខ្លួន​ជាថ្មី​នេះ ចាន់ រតនា ត្រូវ​តទល់​ជាមួយ​អ្នកលេង​គុន​ចម្រុះ​ចិន Xie Bin​។

​គួររំលឹកថា កាលពី​ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ អ្នកលេង​គុន​យុទ្ធ​គុន​ចម្រុះ ចាន់ រតនា បាន​ប្រកួត​ចាញ់​អ្នកលេង​គុន​ចម្រុះ​ចិន Ma Hoa Bin ដោយ​ពិន្ទុ​លើ​ប្រភេទ​ទម្ងន់​៦១,២​គីឡូក្រាម​ក្នុង​ព្រឹត្តិការណ៍ ONE: Heroes of the World លើស​ង្វៀន​ដាក់​ទ្រុង Cotai Arena នៅ​ទីក្រុង​ម៉ា​កាវ​ប្រទេស​ចិន​។

​គួរ​បញ្ជាក់ថា កីឡាករ ចាន់ រតនា ធ្លាប់​ឆ្លង​ការប្រកួត​វាយ​ដាក់​ទ្រុង​បាន​៦​លើក ក្នុងនោះ​ឈ្នះ​៤​លើក និង​ចាញ់​២​លើក​។ លើសពីនេះ អ្នកលេង​យុទ្ធ​គុន​ខ្មែរ​ចម្រុះ​រូបនេះ ធ្លាប់​ចេញទៅ​ហ្វឹកហាត់​ជំនាញ​កីឡា MMA នៅ​ក្លិប​មួយ​ក្នុងប្រទេស​ថៃ​អស់​រយៈពេល​ជាច្រើន​ខែ​ទៀតផង​៕ 

Tag:
 ប្រដាល់​
  ចាន់ រតនា​
  ONE: Kings of Destiny
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev123next