អត្ថបទពាណិជ្ជកម្ម
​​វគ្គ​បណ្តុះបណ្តាល បង្កើត និង​រៀបចំ​គំនិត​ដើម្បី​សរសេរ​សៀវភៅ​អោយបាន​ល្អ​
28, Apr 2017 , 9:05 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ជាច្រើន មិន​ថា ពលរដ្ឋ​ខ្មែរ ឬ​ជនបរទេស​ទេ តែងតែមាន​គំនិត​ចង់​ចងក្រង​ឯកសារ​, ចង់​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​,  សៀវភៅ​ប្រលោមលោក​មនោ ស​ញ្ចេ​ត​នា​, សៀវភៅ​ជីវ​ព័ត៌មាន​, ឬ​ចង់​តាក់តែង​ជា​សំណេរ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​ទុកជា​អនុស្សាវរីយ៍ ឬ​ដើម្បី​ចែក រំលែក​ចំណេះដឹង​ទៅ​យុវជន​ជំនាន់​ក្រោយ​។ តែ​នៅពេល​ពួកគេ​ចាប់​ប៉ាកកា យកមក​សរសេរ​ទើប​ពួកគេ​គិតថា កិច្ចការ​សរសេរ គឺជា​រឿង​លំបាក​។

​គិត និង​និយាយ ស្រួល​ជាង​ការសរសេរ​។ តើ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើត​គំនិត និង​រៀបចំ​គំនិត​ដើម្បី​សរសេរ​សៀវភៅ​? តើ​បង្កើត​គម្រោង​សរសេរ​យ៉ាងដូចម្តេច​? តើ​បង្កើត​តួអង្គ​ក្នុង​សៀវភៅ​យ៉ាង​ដូ​ម្តេច​? តើ​បែងចែក​គំនិត​ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ​យ៉ាងដូចម្តេច​? តើ​ស្រមើស្រមៃ​យ៉ាង​ដូ​ម្តេច​ដើម្បី​បង្កើតជា​សាច់រឿង​? តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ជំរុញ​ទឹកចិត្ត​ស្រមើស្រមៃ​ឲ្យ​មាន​ជាប់​ជា​និរន្តរ៍​? ប្រសិនបើ​យើង​ចង់​សរសេរ​សៀវភៅ​ជីវ​ព័ត៌មាន​ពី​នរណាម្នាក់ តើ​យើង​សម្ភាស​យ៉ាងដូចម្តេច​(​ខុសពី​សម្ភាស​របៀប​សារព័ត៌មាន​)? 

​លោក Pierre Gillette, ជនជាតិ​បារាំង​, អ្នកកាសែត​ជើងចាស់​ជាង​៣០​ឆ្នាំ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ច្រើន​ក្បាល និង​លោក ពៅ សុខ ជនជាតិខ្មែរ និង​ជា​អ្នកនិពន្ធ​វ័យក្មេង​នឹង​ត្រៀមខ្លួន​ឆ្លើយ​ទៅនឹង​សំណួរ​ខាងលើ​។

​បន្ថែម​ពីលើ​នេះ​ទៅទៀត លោក​ទាំងពីរ​នាក់ នឹង​ចែករំលែក​ចំណេះដឹង​ពី​របៀប​សរសេរ​សៀវភៅ​ទៅកាន់​លោកអ្នក​យ៉ាង​លម្អិត​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៤​ម៉ោង​កន្លះ នៅ ថ្ងៃ​សៅរ៍​ទី​០៦ ខែឧសភា ឆ្នាំ​២០១៧​ខាងមុខនេះ​។

​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១១​ព្រឹក​៖ ៤០ រូបមន្ត​ដើម្បី​សរសេរ​សៀវភៅ ដោយ​លោក Pierre Gillette​។

​ពី​ម៉ោង​១១​ដល់​ម៉ោង​១២​កន្លះ​៖ របៀប​និពន្ធ​ប្រលោមលោក ឬ​របៀប​និពន្ធ​រឿង​ខ្លី​, បទ​បង្ហាញ​ដោយ​លោក លោក ពៅ សុខ​។

​ព័ត៌មាន​បន្ថែម និង​ទំនាក់ទំនង​ចុះឈ្មោះ​ចូលរៀន​តាមរយៈ​ទូរ​សព្ទ​លេខ 015-414-777
​ផុតកំណត់​ទទួល​ពាក្យ​ត្រឹម​ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ​២០១៧​។​

(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com