ពីនេះ ពីនោះ
ពាក្យ​ដែលមាន «​ករ​» នៅ​ខាងចុង តែង​សំដៅលើ «​អ្នកធ្វើ​អ្វីមួយ​»
21, Apr 2017 , 7:30 am        
រូបភាព
​ភ្នំពេញ៖ ពាក្យ​មួយចំនួន នៅក្នុង​ភាសា​ខ្មែរ បានបញ្ចប់​ទៅដោយ «​ករ​» នៅ​ខាងចុង​។ «​ករ​» ដែលឈរនៅ​ខាងចុង​នៃពាក្យ អាច​ប្រែ​ថា ជន ឬ​បុគ្គល ឬក៏​អ្នក ដែល​ប្រកបមុខរបរ ឬ​ធ្វើ​កិច្ចការ​អ្វីមួយ​។


 
​ពាក្យ​ទាំងនោះ មានដូចជា កសិករ (​អ្នកធ្វើ​កសិកម្ម​, អ្នកធ្វើ​ស្រែចម្ការ​), កុបករ (​អ្នកបះបោរ​, អ្នក​បង្កហេតុ​ជ្រួលជ្រើម​), បដិមាករ (​អ្នកធ្វើ​រូប​ប្រៀបធៀប​, ជាង​ធ្វើ​រូប​ប្រៀបធៀប​), វិស្វករ (​ជន​ជា​អធិបតី ដែល​សម្រេចការ​ហត្ថកម្ម​ទូទៅ និង​ការ​បច្ចេកទេស​ផ្សេងៗ មានការ​សង់ផ្ទះ​, សង់ស្ពាន​, លើកថ្នល់​, ធ្វើ​ផ្លូវ ជាដើម​), វិចិត្រករ (​អ្នក​រំលេច ឬ ឆ្លាក់​ក្បាច់រចនា​, អ្នក​គូររូប​), សិល្បករ (​អ្នកសិល្បៈ​) ។​ល​។

​ប៉ុន្តែ មិនមែន​ឲ្យ​តែ «​ករ​» នៅ​ខាងចុង​នៃ​ពាក្យ សុទ្ធតែ បង្កប់ន័យ​ថា អ្នក ឬ បុគ្គល ដែល​ធ្វើ​អ្វីមួយ​នោះទេ​។ ពេលខ្លះ ពាក្យ​មួយចំនួន ដែលមាន «​ករ​» នៅ​ខាងចុង មាន​អត្ថន័យ​ផ្សេង ដោយ​មិន​ប្រែ​ថា អ្នក​ឬ​បុគ្គល ដែល​ធ្វើ​អ្វីមួយ​ឡើយ​។ ឧទាហរណ៍​ថា និករ (​ពួក ឬ ហ្វូង​), ព្យាករ (​ធ្វើ​ឲ្យ​ប្រាក​ដ​, ឲ្យ​ជាក់ច្បាស់​, ទាយ​), ល​ញ្ឆករ (​ត្រា​របស់​ព្រះមហាក្សត្រ សម្រាប់​បោះ​លើ​អ្វីមួយ​) វិករ (​ជំ​ងី​, រោគ​) ។​ល​។​

​ការបកស្រាយ​ខាងលើនេះ គឺ​យោងតាម​វចនានុក្រម សម្តេច ជួន ណាត និង​សៀវភៅ​វេ​យ្យាករណ៍​បាលី ដែល​រៀបរៀង​ដោយ បណ្ឌិត មហា ឈឹម ស៊ុម​៕


Tag:
 ពន្យល់ពាក្យ
  «ករ»
© រក្សាសិទ្ធិដោយ thmeythmey.com