អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ទូរស័ព្ទ​ថ្មី​បំផុត​របស់ The Pizza Company បង្កើន​ភាពងាយស្រួល​ដ​ល់​អតិថិជន​ទាំងអស់​
21, Apr 2017 , 9:11 am        
រូបភាព
​ដឹ ភី​ហ្សា ខម​ផេ​នី មាន​មោទនភាព​ជាខ្លាំង​ក្នុងការ​ប្រកាស​ដាក់​ឲ្យ ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី The Pizza Company KH សម្រាប់​ទូរស័ព្ទដៃ​ទំនើប​។ កម្មវិធី​នេះ មានមុខ​ងារ​ងាយ​ស្រួ​លួ​ល​ប្រើប្រាស់ ជាមួយនឹង​រូបភាព​ម្ហូបអាហារ និង​តម្លៃ​តំលៃ ដែល​ផ្តល់នូវ​ភាពងាយស្រួល​ក្នុង​ការបញ្ជាទិញ​។ ដឹ ភី​ហ្សា​ខម​ផេ​នី ជឿជាក់​យ៉ាង​មុតមាំ​ថា​កម្មវិធី The Pizza Company KH សម្រាប់​ទូរស័ព្ទដៃ​នេះ នឹង​បង្កើន ភាពងាយស្រួល​ទ្វេដង​ដល់​អតិថិជន​ក្នុងការ​បញ្ជា​កុ ម្មង់​ទិញ​ទៅកាន់​គេហដ្ឋាន រឺ​ការ​កម្មង់​ទិញ​ខ្ចប់​យកទៅ​ផ្ទះ​។​
 



​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ប្រតិបត្តិ ដឹ ភី​ហ្សា ខម​ផេ​នី លោក អ៊ូ គឹម​ហូ​វ បាន​មានប្រសាសន៍ថា​៖ «​កម្មវិធី​ថ្មី​នេះ​ផ្តល់​ភាពងាយស្រួល​បន្ថែមទៀត​ក្នុង​ការបញ្ជាទិញ​កុម្ម៉ង់ ដោយ​គ្រាន់តែ​ជ្រើសរើស​រូប​ភី​ហ្សា ផាស​តា អាហារ​បន្ទាប់បន្សំ និង​ភេសជ្ជៈ​ដែល​អ្នក​ចង់​ពិសារ​។ ជាពិសេស​ទៀត​នោះ កម្មវិធី​នេះ​មាន​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ក្នុងការ​ជ្រើសរើស​ប្រើ ហើយ​លោកអ្នក​មិនចាំបាច់​ចំណាយពេល​ទៅដល់​ហាង និង​ធ្វើការ​ខ​ល​ទូរស័ព្ទ​ទៅ​បញ្ជា​ទិញ​កម្មង់​ទៀត​នោះទេ​។ កម្មវិធី​នេះ​ក៏​អាច​បង្ហាញ​នូវ​ទីតាំង​ហាង (Outlets) ដែល​នៅ​ជិត​លោកអ្នក​បំផុត​។​» ជា​ឧ​ទា​ហរ​ណ៌ បើ​អ្នក​កំពុងស្ថិត​នៅក្នុង គេហដ្ឋាន​របស់​អ្នក នៅ​តំបន់​ទួលគោក​នៅក្នុង​តំបន់​ទួលគោក កម្មវិធី​នេះ​នឹង​បង្ហាញ អំពី​ចម្ងាយ​ទៅកាន់​ហាង​ដឹ ភី​ហ្សា​ខម​ផេ​នី នៅ TK Avenue ដែលជា​ហាង​នៅ​ជិត​អ្នក​ជាងគេ ព្រមទាំង​បង្ហាញ​ចម្ងាយ និង​ផ្លូវ​ទី​កាន់​ហាង​ថែម​ទៀតផង​។​

​អ្នកប្រើប្រាស់​អាច​ទាញយក​កម្មវិធី​នេះ​ពី Apple App Store សម្រាប់​ទូរស័ព្ទដៃ iPhone និង iPad និង​នៅលើ Google Play Store សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ និង Tablet ដំណើរការ​លើ Android​។ ដើម្បី​ទាញយក​កម្មវិធី​ថ្មី​នេះ សូម​ចូលទៅ App Store ឬក៏ Play Store រួច​គ្រាន់តែ​បញ្ចូល​ពាក្យ​ថា The Pizza Company KH ហើយ​ចុច download (​មិន​គិតថ្លៃ​)​។​

​ជាមួយគ្នានេះដែរ  ដឹ ភី​ហ្សា​ខម​ផេ​នី ក៏​នឹង​បន្ត​នាំមុខគេ ក្នុងការ​បំពេញ​សេវាកម្ម​លំដាប់​អន្តរជាតិ​គ្មាន​គូ​ប្រៀប និង​ការ​ចម្អិន​ភី​ហ្សា​ដ៏​សែន​ឈ្ងុយឆ្ងាញ់​។ នៅពេលដែល​អ្នក នឹក​ចង់​ញ៉ាំ​ភី​ហ្សា អ្នក​គ្រាន់តែ​បើក​កម្មវិធី​លើ​ទូរស័ព្ទដៃ តម្រូវការ​របស់​អ្នកនឹង​ត្រូវបាន​បំពេញ​ភ្លាមៗ​។​

​ជាមួយនឹង​ការបន្ត​ពង្រីក​ហាង​ឥតឈប់ឈរ​ជា​រៀងរាល់ឆ្នាំ មកដល់​ពេលបច្ចុប្បន្ន​នេះ ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន ២៤​ហាង ដោយ​រួម​ភី​ហ្សា​សាខា បាត់ដំបង សាខា​ក្រុងព្រះសីហនុ សាខា​ក្រុង​តាខ្មៅ សាខា​ក្រុង​សៀមរាប សាខា​ផ្សារ​ទំនើប​សូរិយា សាខា​កាល់ម៉ែត សាខា​ស្តា​ត​ចាស់ សាខា​មុ​នី្ន​វង្ស សាខា​វិមាន​ទិព្វ សាខា​មាត់ទន្លេ សាខា​កម្ពុជា​ក្រោម សាខា​អ៊ែត​វ៉ូត សាខា​សកល​វិទ្យាល័យ PPIU  សាខា​ស្ទឹងមានជ័យ សាខា ធី​ខេ អា​វេន​ញូ​ទួលគោក សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សាខា​ម៉ៅ​សេទុង សាខា​វត្ត​សន្សំ​កុសល សាខា​សាមគ្គី សាខា​បឹ​កេងកង សាខា​ចោមចៅ សាខា​ព្រែកលៀប សាខា​ក្រុង​ប៉ោយប៉ែត និង​សាខា​ភ្នំពេញ​ថ្មី ។​

​ដំណ​ភ្ជាប់​ទៅកាន់​កម្មវិធី​លើ​៖

Apple App Store
https://itunes.apple.com/kh/app/the-pizza-company-kh/id1124047065?mt=8

Google Play Store
https://play.google.com/store/apps/details?id=com.cammob.thepizzacompany&hl=en


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com