ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អត្ថបទពាណិជ្ជកម្ម
៦ ចំនុចដែលអ្នកគួរពិចារណា មុនទិញរថយន្តប្រភេទ SUVs
21, Apr 2017 ,
10:36 am
រូបភាព
×
ដោយ:
ជី ដាណា
ជាទូទៅ មុននឹងសម្រេចចិត្តទិញរថយន្តមួយគ្រឿងវាពិតជាមិនងាយស្រួលនោះទេ។ ជាក់ស្ដែង ទីផ្សាររថយន្តបច្ចុប្បន្នមានការរីកចម្រើននិងមានរថយន្តច្រើនម៉ាកច្រើនប្រភេទ ធ្វើឲ្យអតិថិជនមានជម្រើសកាន់តែច្រើន ប៉ុន្តែវាក៏អាចធ្វើឲ្យអ្នកពិបាកសម្រេចចិត្តគួរជ្រើសយករថយន្តណាមួយដែលសាកសមនឹងតម្រូវការរបស់អ្នកដែរ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តដែលអាចជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់អ្នក អ្នកគួរតែជ្រើសយករថយន្តប្រភេទ SUVs។-
បច្ចុប្បន្ន មនុស្សភាគច្រើនយល់ឃើញថារថយន្តប្រភេទ SUVs ផ្ដល់អត្ថប្រយោជន៍ច្រើនជាងរថយន្តប្រភេទ Sedan។ ជាការពិតណាស់ រថយន្តប្រភេទ SUVs បានវ៉ាដាច់រថយន្តខ្នាតមធ្យមក្នុងទីផ្សាររថយន្តពិភពលោក ដោយការលក់បានរំពឹងថានឹងកើនឡើងដល់ ៤២ លានគ្រឿងនៅឆ្នាំ ២០៣១។
ខាងក្រោមនេះគឺជាសំណួរគន្លឹះ៦ចំនុច ដើម្បីផ្ដល់ជាជំនួយក្នុងការជ្រើសរើសរថយន្តSUVដែលអ្នកចង់បាន៖
១, ហេតុអ្វីខ្ញុំគួរជ្រើសយករថយន្តប្រភេទ SUV?
អតិថិជនភាគច្រើនយល់ឃើញថាក្រៅពីរថយន្តធន់តូច រថយន្តប្រភេទ SUVs ក៏អាចផ្ដល់នូវតម្លៃសមរម្យ សមត្ថភាពខ្ពស់ និងអាចនូវផ្ដល់បទពិសោធន៍ក្នុងការបើកបរប្រកបដោយភាពសប្បាយរីករាយ មិនខុសពីរថយន្តប្រភេទSedan នោះទេ។ រថយន្ត SUVs ក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៀត រួមមានទីតាំងបើកបរខ្ពស់ជាងមុន ផ្តល់ការងាយស្រួលក្នុងការមើលចរាចរណ៍ខាងមុខ និងកន្លែងផ្ទុកឥវ៉ាន់ធំទូលាយ។
ជាការពិតណាស់ រថយន្ត SUVs មានច្រើនប្រភេទផលិតទៅតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Ford បានចាប់ផ្តើមផលិតរថយន្ត SUVs ជាង៥០ឆ្នាំមកហើយ រួមមានរថយន្ត SUVs គ្រប់ប្រភេទ ដែលរថយន្តនីមួយៗត្រូវបានផលិតស្របទៅនឹងតម្រូវការរបស់អតិថិជន។ ក្រុមផលិតរថយន្ត Ford បានឲ្យដឹងថា រថយន្ត SUVs មិនមែនគ្រាន់តែជារថយន្តធម្មតានោះ គឺវាបានភា្ជប់មកជាមួយនូវបច្ចេកវិទ្យាឆ្លាតលើសគេ ផ្ដល់នូវបទពិសោធន៍បើកបរដ៏សប្បាយរីករាយ។
២, តើរថយន្តចំនួនប៉ុន្មានកៅអីដែលខ្ញុំត្រូវការ?
សូមធ្វើការបៀបធៀបតម្រូវការចំនួនកៅអីរថយន្តនេះ ទៅនឹងការផ្ទុកសំភារៈដ៏ឆ្លាតវៃ។ ពេលខ្លះអ្នកមិនចង់ឈឺក្បាលរឿងវ៉ាលីដាក់ឥវ៉ាន់ពេញ ហើយត្រូវដាក់ឥវ៉ាន់ទាំងនោះញាត់ចូលគ្នាសំពីងសំពោងជាប់ខ្លួន ដើម្បីធ្វើដំណើរកំសាន្តនោះឡើយ ដូចនេះ អ្នកត្រូវការរថយន្ត ដែលអាចបំពេញនូវតម្រូវការទាំងអស់នេះបាន ហើយអ្នកក៏មិនចង់ចំណាយលុយបន្ថែមក្នុងការទិញវ៉ាលី ឬ ឈ្នួលក្នុងការពង្រីកទីតាំង ឬ កៅអីបន្ថែមនោះឡើយ។ ហើយម្យ៉ាងទៀត ប្រសិនបើអ្នកធ្វើដំណើរភាគច្រើនតែក្នុងទីក្រុង និងគ្មានកូនតូចនោះទេ អ្នកអាចជ្រើសយករថយន្ត SUVs ធន់កណ្ដាលដូចជារថយន្ត Ford Ecosport ជាដើម ព្រោះវាមានរាងតូចល្មមល្អបំផុតសម្រាប់ការធ្វើដំណើរក្នុងទីក្រុងដែលមានការកកស្ទះចរាចរណ៍ និងចង្អៀត។ មិនតែប៉ុណ្ណោះរថយន្ត Ford Ecosport ក៏មានកន្លែងផ្ទុកឥវ៉ាន់ធំទូលាយសម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍ផងដែរ។
៣, តើអ្នកមានផែនការធ្វើដំណើរកំសាន្តឆ្ងាយ ក្នងស្ថានភាពផ្លូវលំបាកឬទេ?
មនុស្សម្នាក់ៗតែងតែមានបំណងសាកល្បងធ្វើដំណើរបែបលក្ខណៈផ្សងព្រេងដូចជាការបើកបរនៅលើវាលខ្សាច់ ឬធ្វើដំណើរទៅទីឆ្ងាយដាច់ស្រយាល។ ប៉ុន្តែតើអ្នកធ្លាប់បានសាកល្បងហើយឬនៅ? ចំនុចដែលធ្វើឲ្យរថយន្តSUVs កាន់លេចធ្លោនោះគឺអ្នកអាចបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើនដោយគា្មនការព្រួយបារម្មណ៍។ ប៉ុន្តែរថយន្តប្រភេទ SUVs ផ្សេងគ្នាមានសមត្ថភាពខុសគ្នា ហើយអ្នកត្រូវធ្វើការជ្រើសរើសរថយន្តណាមួយដែលសមស្របនឹងតម្រូវការរបស់អ្នក។
បើសិនជាអ្នករស់នៅក្នុងទីក្រុងដូចជាទីក្រុងភ្នំពេញ នៅរដូវភ្លៀងអ្នកបើកបរតែងតែជួបផលវិបាកព្រោះទឹកលិចផ្លូវ ក៏ប៉ុន្តែទាំងនេះពុំមែនជាបញ្ហានោះទេសម្រាប់ពពួករថយន្ត SUVs ដោយសារវាមានបាតខ្ពស់ពីដី អាចបើកកាត់ទឹកបានយ៉ាងងាយស្រួល ក្នុងនោះរួមមានរថយន្ត Ford Ecosoport និង Ford Everest ជាដើម អាចបើកកាត់ទឹកមានជម្រៅរហូតដល់ទៅ 800mm។
៤, តើបច្ចេកវិទ្យាពិតជាមានសារៈសំខាន់សំរាប់ជីវភាពរស់នៅរបស់អ្នកឬទេ?
សព្វថ្ងៃ ជុំវិញខ្លួនយើងពោពេញដោយឧបករណ៍អេឡិចត្រូនិច។ ចំពោះអ្នកដែលនិយមប្រើឧបករណ៍អេឡិចត្រូនិច អ្នកគួរជ្រើសរើសរថយន្ត SUVs ធន់កណ្តាល ព្រោះរថយន្តប្រភេទនេះមានបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុត មានដូចជា អេក្រង់ Touchscreen រស់រវើក ប្រព័ន្ធ Bluetooth និង ប្រព័ន្ធ GPS ដែលបញ្ជាដោយសម្លេងផងដែរ។
៥, ការសន្សំសំចៃប្រេង
តើអ្នកណាមិនចង់បានរថយន្តដែលស៊ីប្រេងតិច។ ដោយសារតែមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា រថយន្តប្រភេទ SUVs ជំនាន់ថ្មីកកាន់តែសន្សំសំចៃប្រេងជាងរថយន្តដទៃ។ ដូចនេះ មុនសម្រេចចិត្តទិញរថយន្ត អ្នកត្រូវតែប្រាកដថា រថយន្តដែលអ្នកពេញចិត្ត និងកំពុងជ្រើសរើសនេះ មានម៉ាស៊ីនដែលស៊ីប្រេងតិច និងការរចនាម៉ូថបែប Aerodynamic ។
៦, តើខ្ញុំគួរទិញរថយន្តSUV ក្នុងតម្លៃប៉ុន្មាន
នេះគឺជាការសម្រេចចិត្តរបស់អ្នក។ ក្រុមហ៊ុន Ford បានឆ្លើយតបទៅគ្រប់តម្រូវការរបស់អតិថិជន ជាមួយនឹងរថយន្ត SUVs គ្រប់ធន់ គ្រប់ប្រភេទ ដែលអតិថិជនចង់បានទៅតាមកម្រិតសមត្ថភាព និងថវិកាដែលលោកអ្នកមាន។ ក្រៅពីនេះ យើងក៏មានសេវាកម្មបង់រលោះផងដែរ ដែលផ្តល់ភាពស្រួលសម្រាប់អតថិជនដែលមានថវិកាមិនគ្រប់ ក៏អាចបង់រំលោះហើយទិញយករថយន្តថ្មីយកទៅប្រើប្រាស់បានផងដែរ។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម