កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
ក្រុមហ៊ុន Renault បង្ហាញ​រថយន្ត F1 ដ៏​ប្រណីត​សម្រាប់​ឆ្នាំ​២០២៧
21, Apr 2017 , 7:39 pm        
រូបភាព
​ក្រុមហ៊ុន​ផលិត​រថយន្ត Renault របស់​បារាំង​បានបង្ហាញ​រថយន្ត​ប្រណាំង Formula One (F1) ដ៏​ប្រណីត​របស់ខ្លួន​នាពេល​អនាគត​សម្រាប់​ឆ្នាំ​២០២៧ នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​។



​នាឱកាស​ប្រារព្ធ​ខួប​លើក​ទី​៤០ នៃ​ការចូលរួម​ប្រណាំង​រថយន្ត​F1 លើកដំបូង​កាលពី​ឆ្នាំ​១៩៧៧​មក ក្រុមហ៊ុន​ផលិត​រថយន្ត Renault បានបង្ហាញ​រថយន្ត​ប្រណាំង​ដ៏​ស្រស់ស្អាត​ស៊េរី R.S.2027 នៅក្នុង​ពិធី​តាំងពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​សៀង​ហៃ​។​

​រថយន្ត​ស៊េរី R.S.2027 បាន​ប្តូរ​រូបរាង​ថ្មី​យ៉ាង​អស្ចារ្យ ដោយ​បំពាក់​អេក្រង់ LED ដ៏​រលើបរលោង​។ រថយន្ត​អនាគត​សម្រាប់​ឆ្នាំ​២០២៧ របស់​ក្រុម​ប្រណាំង Renault នេះ​បាន​បន្ថែម​កញ្ចក់​បិទ​ជិត​នៅ​កន្លែង​កីឡាករ​បើកបរ ដែល​នេះ​រិត​តែ​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ជាង​មុន​ថែមទៀត​៕













Tag:
 Renault
  Formula 1
  ប្រណាំង​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com