កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea និង Spurs មាន​កីឡាករ​ច្រើនជាងគេ​ក្នុង PFA Team of the Year
21, Apr 2017 , 2:40 pm         928
រូបភាព
​ក្រុម​ដែល​កំពុង​នាំមុខ​ក្នុង​ក្របខណ្ឌ Premier League​បច្ចុប្បន្ន តោ​ខៀវ Chelsea និង​ក្រុម​កំពុង​តាម​ពីក្រោយ​មាន់​ខ្នាយ​មាស Tottenham មាន​កីឡាករ​៤​រូប​ដូចគ្នា​ជាប់​ក្នុង​ជម្រើស​ក្រុម​ឆ្នើម​ប្រចាំឆ្នាំ ២០១៧ (PFA team of the Year) នៃ​លី​ក​កំពូល​អង់គ្លេស​។​


​កីឡាករ​ទាំង​១១​នាក់​ដែល​ជាប់​ក្នុង​ក្រុម​ឆ្នើម​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៧  Premier League XI មាន​ខ្សែការពារ​៤​រូប ខ្សែបម្រើ​៤​រូប ខ្សែ​ប្រ​យុ​ទ្រ​២​រូប និង​អ្នកចាំទី​មួយរូប​។​
​សម្រាប់​ខ្សែការពារ​ទាំង​៤​រូប រួមមាន Gary Cahill & David Luiz ការពារ​តំបន់​កណ្តាល​មកពី​ក្រុម​Chelsea និង​តំបន់​ស្លាបមាន Kyle Walker & Danny Rose របស់ Spurs​។​

​ខ្សែបម្រើ​៤​រូប​មាន N'Golo Kante & Eden Hazard របស់​Chelsea រួមជាមួយ Dele Alli របស់ Spurs និង Sadio Mane របស់ Liverpool​។​
​ខ្សែប្រយុទ្ធ​២​រូប​មាន Harry Kane របស់ Spurs និង Romelu Lukaku របស់ Everton​។​
​សម្រាប់​អ្នកចាំទី​ម្នាក់​គឺ David de Gea របស់​ក្រុម​បិសាច​ក្រហម Manchester United​។​

​ក្នុងចំណោម​កីឡាករ​ទាំង​១១​នាក់​នេះ មាន​៥​រូប ដូចជា De Gea, Rose, Alli, Kante និង Kane ក៏​ធ្លាប់បាន​ជាប់​ក្នុង​ក្រុម​ល្អ​ប្រចាំឆ្នាំ​កាលពី​រដូវ​កាល​មុន​ផងដែរ​។​



​សូម​បញ្ចា​ក់ថា កីឡាករ​ឆ្នើម​ទាំង​១១​រូប​ខាងលើ​គឺ​ត្រូវបាន​បោះឆ្នោត​គាំទ្រ​ដោយ សមាជិក​នៃ​សមាគម​កីឡាបាល់ទាត់​អាជីព (PFA) ចំនួន​១០០​ក្លិប មកពី​ក្របខណ្ឌ​៣​ផ្សេងគ្នា Premier League,  Football League និង Super League របស់​ស្ត្រី​៕

Tag:
 បាល់ទាត់
  PFA teams of the year
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next