កីឡាជាតិ
ជាតិ
អាជ្ញាធរ​ភ្នំពេញ​បញ្ចៀស​ចរាចរ​តាមផ្លូវ​មួយចំនួន​ក្នុង​ព្រឹត្តិការណ៍​រត់ Baton Run
21, Apr 2017 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បានប្រកាស​បញ្ចៀស​ចរាច​រ​តាមផ្លូវ​មួយចំនួន​ជា​បណ្តោះអាសន្ន​ក្នុង​ព្រឹត្តិការណ៍​រត់ Baton Run នៅ​ថ្ងៃទី​២២ ខែមេសា​នេះ ដើម្បី​សាទរ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៩ ឆ្នាំ​២០១៧​នេះ ក្នុងប្រទេស​ម៉ាឡេស៊ី​។​



​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​នៅ​ថ្ងៃទី​២១ ខែមេសា​នេះ​ឲ្យ​ដឹងថា ពួកគេ​ផ្អាក​ចរាចរណ៍​តាមផ្លូវ​មួយចំនួន​ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង ៦​កន្លះ​ព្រឹក ដល់​ម៉ោង ៩​កន្លះ​ព្រឹក ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃស្អែក​នេះ​។​

​អាជ្ញាធរ​បញ្ជាក់ថា កីឡាករ​ជាង ៦០០​នាក់ នឹងចូលរួម​ព្រឹត្តិការណ៍​រត់ Baton run ហើយ​ពួកគេ​នឹង​ចាប់ផ្តើម​រត់​ពីមុខ​ស្ថានទូត​ម៉ាឡេស៊ី​ឆ្ពោះទៅ​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ឆ្លងកាត់​មហាវិថី​ព្រះ​នរោត្តម ផ្លូវ​សុធារស ឆ្ពោះទៅ​រង្វង់​មូល​សម្តេចព្រះសង្ឃរាជ ជួន ណាត វិថី​ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ​១៥៤ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​២១៤ ផ្លូវ​លេខ​១៦១ ផ្លូវ​លេខ​១៨២ ផ្លូវ​លេខ​២១៧ និង​តាមផ្លូវ​ព្រះ​មុនី​រ៉េត​ឆ្ពោះទៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​អាជ្ញាធរ​ប្រាប់​អ្នកដំណើរ​ទាំងអស់​ដែល​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​ខាងលើ ត្រូវ​បញ្ចៀស​ចរាចរណ៍​បណ្តោះអាសន្ន ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​រត់​សាទរ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំនេះ ប្រព្រឹត្ត​ទៅដោយ​រលូន​។ អនុរដ្ឋមន្ត្រី​ក្រសួង​កីឡា​ម៉ាឡេស៊ី និង​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នឹង​កាន់​ភ្លើង​គុប​សិប្បនិម្មិត​រត់​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​ដែរ​៕


Tag:
 ឃួ​ង ស្រេង​
  ចរាចរណ៍​
  កីឡា​
  ស៊ី​ហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com