កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
E-sports នឹងត្រូវដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០២២ ក្រុមកីឡា E-Sport កម្ពុជាពេលក្លាយជាម្ចាស់ជើងឯកអន្តរជាតិ MATIC នៅម៉ាឡេស៊ី
× ប្រភេទកីឡាអេឡិចត្រូនិច E-sports នឹងត្រូវដាក់បញ្ចូលក្នុងការប្រកួតកីឡាទ្វីបអាស៊ី (Asian Games) ឆ្នាំ២០២២ជាផ្លួវការ ដែលប្រព្រឹត្តទៅក្នុងទីក្រុង Hangzhou ប្រទេសចិន។
ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) និងក្រុមហ៊ុន Alisport របស់ចិនដែលជាផ្នែកមួយនៃអាជីវកម្មលក់តាមអនឡាញរបស់ក្រុមហ៊ុនមេ Alibaba បានប្រកាសចាប់ដៃគូគ្នា ដើម្បីនាំយកប្រភេទកីឡាទំនើបអេឡិចត្រូនិចនេះចូលទៅក្នុងការប្រកួតកីឡាអាស៊ីតែម្តង។
នៅក្នុងសេចក្តីប្រកាសរួមមួយរបស់គេហទំព័រ OCA បានបញ្ចាក់ថា OCAនិងក្រុមហ៊ុន Alisports នឹងដាក់បញ្ចូលកីឡានេះនៅក្នុងការប្រកួតកីឡាអាស៊ីលើកទី១៨ ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០១៨ខាងមុខផងដែរ មុនពេលដាក់កីឡានេះទៅជាកីឡាដែលទទួលបានមេដាយជាផ្លូវការនាការប្រកួតកីឡាទ្វីបអាស៊ីលើកទី១៩ ឆ្នាំ២០២២ នៅប្រទេសចិន។
ប្រធាន OCA លោក Ahmad Al Fahad Al Sabah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖«ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានប្តេជ្ញាចិត្តដើម្បីការអភិវឌ្ឍ និងការកែលម្អនៃកីឡាអាស៊ីជាមួយនឹងការបន្ថែមកីឡា E-sports មួយប្រភេទទៀត ហើយយើងមានសេចក្តីរីករាយយ៉ាងខ្លាំងអំពីភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Alisports នេះ»។
ក្រោយការប្រកាសនេះ ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន Alisports លោក Zhang Dazhong ក៏បានអរគុណដល់ OCA ដែលជឿជាក់លើ Alisports ផងដែរដែលដាក់បញ្ចូលកីឡាអេឡិចត្រូនិចនេះជាផ្លូវការ។
សូមបញ្ជាក់ថាកីឡាទ្វីបអាស៊ី (Asian Game) ត្រូវបានគេប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ហើយព្រឹត្តិការណ៍កីឡានេះត្រូវបានគេចាត់ទុកថាស្ថិតលំដាប់ទី២ពិភពលោក បន្ទាប់ពីកីឡាអូឡាំពិក៕
Tag:
E-sports
Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com