ពីនេះ ពីនោះ
 កុំ​ស្នេហា​ជាតិ​តែ​មាត់​!
22, Apr 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ​បទ ផ្កាឈូក​រីក​
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!


-​ស្នេហា​ជាតិ   ឃ្លាត​ចាប់​នឹក   ព្រឹក​យប់​ថ្ងៃ​
​ស្នេហា​ជាតិ   ព្រួយ​ស្ទើរ​ក្ស័យ    ដល់​ខេមរា​
​ស្នេហា​ជាតិ    ទោះបី​ឃ្លាត     ដល់​ទីណា​
​ស្នេហា​ជាតិ    ឮ​គេ​ថា       ជា​ហូរហែ​។​

-​ត្រឹម​និយាយ    ងាយស្រួល​ណាស់    ច្បាស់​រត់មាត់​
​ត្រឹម​និយាយ    ដល់​ធ្វើ​ភ្លាត់   មាត់ចាប់​ប្រែ​
​ត្រឹម​និយាយ    ថា​ស្រឡាញ់    ពេញចិត្ត​ស្នេហ៍​
​ត្រឹម​និយាយ    ស្រឡាញ់​ខ្មែរ    ថា​តាម​គ្នា​។​

-​ពេលធ្វើ​ផ្សេង    កេងចំណេញ   ពេញបន្ទុក​
​ពេលធ្វើ​ផ្សេង     ខ្លះ​ចាក់រុក    មិន​ខ្លា​ចពៀរ​
​ពេលធ្វើ​ផ្សេង     លេង​ថ្ពឹនភ្នែក    ហែក​ជាន់គ្នា​
​ពេលធ្វើ​ផ្សេង     ខ្លះ​កេង​កៀរ     ទ្រព្យ​រដ្ឋា​។​

-​បើ​គិត​ជាតិ     ឃ្លាតឆ្ងាយ​ច្បាប់    យ៉ាប់​ខ្លាំងណាស់​
​បើ​គិត​ជាតិ      ដឹង​ខុស​ច្បាស់      ផ្លាស់​អាត្មា​
​បើ​គិត​ជាតិ     ប្រឹង​រួមគ្នា        ជា​ខេមរា​
​បើ​គិត​ជាតិ     សូម​ឲ្យ​ថា      ហើយ​ហ៊ាន​ធ្វើ​។​

© រក្សាសិទ្ធិដោយ thmeythmey.com