កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហេង សៅឌី តស៊ូ៣ឆ្នាំជាប់ៗគ្នារហូតបានឈ្នះតំណែងស្តេចអុកអង្គរសង្ក្រាន្ត
× ភ្នំពេញ៖ លោក ហេង សៅឌី បានឡើងគ្រងតំណែងស្ដេចអុកអង្គរសង្ក្រាន្តឆ្នាំ ២០១៧នេះ ក្រោយពីលោកបានប្រកួតឈ្នះលោក ប៊ិន គាសេង មកពីខេត្តក្រចេះ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីថ្ងៃទី១៦ ខែមេសានេះ នាមុខប្រាសាទអង្គរវត្ត។
គិតត្រឹមឆ្នាំនេះ យុវជនវ័យ ២៥ឆ្នាំដែលមានស្រុកកំណើតក្នុងខេត្តកណ្តាលរូបនេះ បានចូល រួម ប្រកួតកីឡាអុកក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ៣លើកមកហើយ។ តែ លោកពុំបានទទួលពានរង្វាន់ សេ្តចអុកនោះទេ កាលពីពីរឆ្នាំមុន។ ដោយឡែក ក្នុងឆ្នាំនេះ លោកបានប្រកួតឈ្នះពីវគ្គជម្រុះរហូតដល់ផ្តាច់ព្រ័ត្រសរុបចំនួន១១ លើកជាប់ៗគ្នា។ សេ្តចអុកកាលពីឆ្នាំមុនៗទាំងអស់ត្រូវបានលោកផ្តួលទាំងអស់។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ៣លើកចុងក្រោយនៅសៀមរាប លោកបានយកឈ្នះជើងចាស់កាំង ហេង ឈ្នះស្តេចអុក ២ ជំនាន់ ឈាវ បូរ៉ា និងឈ្នះប៊ិន គាសេង។ លោកបានសារភាពថា លោកមានបច្ចេកទេសខ្សោយជាងសេ្តចអុកឆ្នាំមុន ទោះបីជាលោកបានឈ្នះការប្រកួតឆ្នាំនេះក្តី។ តើហេតុអ្វីបានជាយុវជន ហេង សៅឌី អាចផ្តួលសេ្តចអុកពីមុនៗបាន?
ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ហេង សៅឌី សេ្តចអុកវ័យក្មេងដូចតទៅ៖
គួរបញ្ជាក់ថា សហព័ន្ធកីឡាអុកចត្រង្គ គ្រោងរៀបចំការប្រកួតស្វែងរកអ្នកលេងអុកពូកែចំនួន ១០ នាក់ធ្វើជាកីឡាករជម្រើសជាតិ ពេលខាងមុខនេះ ក្រោយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កន្លងទៅ។ កម្ពុជានឹងបញ្ចូលកីឡាអុកចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នា២០២៣ផងដែរ៕
Tag:
ហេង សៅឌី
អុកចត្រង្គ
សៀមរាប
អង្គរសង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com