ពីនេះ ពីនោះ
 ពិសា​ផ្លែស្វាយ​ដែល​គេ​បាញ់ថ្នាំ​ឲ្យ​ផ្លែ បំផ្លាញ​សុខភាព​ដល់​ជីវិត​ឬទេ​?
22, Apr 2017 , 11:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រឿង​បាញ់ថ្នាំ​ឲ្យ​ដើម​ស្វាយ​ផ្លែ​ពេលណា​ក៏បាន បាន​ក្លាយទៅជា​ប្រធានបទ​សាមញ្ញ​ដែល​គេ​ដឹង គេ​លឺ​គ្រប់គ្នា​។ ប៉ុន្តែ​ថា តើ​ទង្វើ​នេះ វា​បំផ្លាញ​សុខភាព​ឬ​អត់​នោះ គ្មាន​នរណាម្នាក់​អាច​ពន្យល់​បានឡើយ​។ អ្នក​ដាំ​ស្វាយ និង​អ្នកទិញ​ផ្លែស្វាយ​លក់​បន្តបាន​ពន្យល់​ថា គេ​យក​ថ្នាំ​ម្យ៉ាង​បាញ់​ឲ្យ​លាស់​ត្រួយ បាញ់​ផ្កា​ឲ្យ​ផ្លែ​ឆាប់​ធំ និង​បាញ់​ឲ្យ​ផ្លែ​ខុសរដូវ ឬ​គេ​អាច​ចាក់ទឹក​ថ្នាំ​នៅ​គល់​ដើម​ស្វាយ​បន្ថែមទៀត ដើម្បី​ឲ្យ​ដើម​ស្វាយ​អាច​ផ្លែ​បាន​ច្រើន និង​ផ្លែ​បាន​ច្រើនដង​ក្នុង​មួយឆ្នាំ​។ តើ​ផ្លែស្វាយ​ដែល​កើតចេញពី​ការបង្ខំ​ដោយ​ប្រើប្រាស់​ជាតិ​ថ្នាំ​របៀបនេះ​អាច​បំផ្លាញ​សុខភាព​ដល់​ជីវិត​ឬទេ​? សំណួរ​នេះ​មានតែ​ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​ចម្លើយ​ដល់​មហាជន​បាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com