កីឡាជាតិ
ជាតិ
 ក្រុម Top4៖ ទ័ព ស្វាគមន៍ ស្វាយរៀង រីឯ​បឹងកេត តទល់​ជាមួយ ណាហ្គា​វើ​ល​
23, Apr 2017 , 8:19 am        
រូបភាព
សកម្មភាពក្រុមស្វាយរៀង ប៉ះ ទ័ព ក្នុងជំនួបមិត្តភាពកាលពីពេលកន្លងទៅ
សកម្មភាពក្រុមស្វាយរៀង ប៉ះ ទ័ព ក្នុងជំនួបមិត្តភាពកាលពីពេលកន្លងទៅ
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧​បាន​ឈាន​សប្តាហ៍​ទី​៧ ដោយ​នៅថ្ងៃនេះ​មានការ​ប្រកួត​ចំនួន​៤​គូ​ដែល​សុទ្ធសឹង​ជា​គូ​ជក់ចិត្ត​ប្រចាំ​សប្តាហ៍​។ ក្នុងនោះ​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​ស្វាគមន៍​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​(​ស្វាយរៀង​)​នៅ​ស្តា​ត​ចាស់ រីឯ​បឹងកេត តទល់​ជាមួយ ណាហ្គា​វើ​ល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក ភ្នំពេញ​ក្រោ​ន ស្វាគមន៍​ក្រុម​អគ្គិសនី​កម្ពុជា​នៅ RSN ក្រោយ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ ស្វាគមន៍ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។


 
​ទ័ព នឹង​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ក្រុម​ស្វាយរៀង ដើម្បី​ប្រជែង​ដណ្តើម​ឈរ​កំពូល​តារាង​ក្នុង​សប្តាហ៍​ទី​៨​នៃ​ពានរង្វាន់​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​។ ការប្រកួត​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​ជក់ចិត្ត​ប្រចាំ​សប្តាហ៍ ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​រក្សា​កំណត់ត្រា​មិនដែល​ចាញ់​រៀងៗ​ខ្លួន​។ ទ័ព ឈរ​លេខ​រៀង​ទី​២​ដោយមាន​១៧​ពិន្ទុ ក្រោយ​៧​ប្រកួត​រក្សា​លទ្ធផល​ឈ្នះ​៥ និង​ស្មើ​២ ខណៈ​ស្វាយរៀង​ឈរ​កំពូល​តារាង​ដោយមាន​១៩​ពិន្ទុ បន្ទាប់ពី​រក្សា​លទ្ធផល​ឈ្នះ​៦ និង​ស្មើ​១​។
 
​ក្រៅពី​ជំនួប​ប្រជែង​ឈរ​កំពូល​តារាង​នេះ ក៏មាន​ការប្រកួត​ដ៏​ជក់ចិត្ត​មួយគូ​ទៀតផង​ដែរ គឺ​រវាង​ជើង​ខ្លាំង​បឹងកេត ជាមួយ​ណាហ្គា​វើ​ល​។ គូ​នេះ នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​តានតឹង និង​ជក់ចិត្ត​សម្រាប់​ទស្សនិកជន ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​រៀងៗ​ខ្លួន​។ ក្នុងនោះ​បឹងកេត​ត្រូវការ​ឈ្នះ ដើម្បី​ប្រជែង​ឈរ​ក្នុង​តំបន់ Top2 និង​រក្សា​ទីតាំង​ដែល​កំពុង​ឈរ​។ ចំណែក ណាហ្គា​វើ​ល ត្រូវការ​ឈ្នះ ដើម្បី​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៣ និង​រក្សា​ឈរ​ក្នុង​តំបន់ Top4​។ បឹងកេត ឈរ​លេខ​រៀង​ទី​៣​ដោយមាន​១៤​ពិន្ទុ ខណៈ​ណាហ្គា​វើ​ល​ឈរ​លេខ​រៀង​ទី​៤​ដោយមាន​១២​ពិន្ទុ​។
​ដោយឡែក ងាក​មក​មើល​ការប្រកួត​នៅ​កីឡដ្ឋាន RSN នា​វេលា​ម៉ោង​៦​ល្ងាច​ឯណេះ​វិញ ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​នឹង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​សា្វគ​មន៍​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជា​។ ភ្នំពេញ​ក្រោ​ន​ត្រូវការ​ឈ្នះ​អគ្គិ​ន​សី​កម្ពុជា ដើម្បី​ប្រជែង​ឈរ​ក្នុង​តំបន់ Top4 ខណៈ​អគ្គិសនី​កម្ពុជា​ត្រូវការ​ឈ្នះ​ផងដែរ ដើម្បី​រំកិល​ចំណាត់ថ្នាក់​របស់ខ្លួន​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​កំពុង​ឈរ​លេខ​រៀង​ទី​៥​ដោយមាន​១១​ពិន្ទុ ខណៈ​អគ្គិសនី​កម្ពុជា​ឈរ​លេខ​រៀង​ទី​៦​ដោយមាន​១០​ពិន្ទុ​។
 
​ចំណែក នា​វេលា​ម៉ោង​៣​រសៀល ក្រុម​ឈរ​បាត​តារាង​គីរីវង់​សុខ​សែន​ជ័យ នឹង​បើកទ្វារ​កីឡដ្ឋាន​គីរីវង់ ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​ដែល​ទើប​ផ្លាស់ប្តូរ​គ្រូបង្វឹក​ថ្មី ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។ គីរីវង់​សុខ​សែន​ជ័យ​រំពឹងថា ការបើក​កីឡដ្ឋាន​របស់​ស​ខ្លួន​លើក​នេះ នឹង​អាច​ស្វែងរក​ជ័យជម្នះ​ជា​លើក​ដំបូល ព្រោះ​៧​ប្រកួត​កន្លងមក​ក្រុម​នេះ​មិន​ធ្លាប់​ទទួល​ជ័យជម្នះ​នោះទេ ពោលគឺ​បាន​ត្រឹម​ស្មើ​១ និង​ចាញ់​៦​តែប៉ុណ្ណោះ​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​លី​ក​លំដាប់​ទី​២​មួយ​នេះ បន្ត​ឈរ​បាត​តារាង​ដោយមាន​១​ពិន្ទុ​៕  

Tag:
 Cambodian League 2017
  ទ័ព​
  ស្វាយរៀង​
  បឹងកេត​
  ណាហ្គា​វើ​ល​
© រក្សាសិទ្ធិដោយ thmeythmey.com