ពីនេះ ពីនោះ
ព័ត៍មានសុខភាព
 បញ្ហា​ជាតិ​ស្ករ ដែល​មនុស្ស​គ្រប់គ្នា​មើលរំលង​
23, Apr 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​ព្រួយបារម្ភ​ពី​សុខភាព ប៉ុន្តែ ពួកគេ​នៅតែ​មើលរំលង និង​ច្រើន​ធ្វេសប្រហែស​ទៅលើ​របប​អាហារ និង​ការថែរក្សា​សុខភាព​។​



​ជាតិ​ស្ករ គឺជា​ឃាដករ​ស្ងប់ស្ងាត់ ដែល​កំពុង​បំផ្លាញ​អាយុជីវិត​មនុស្ស​គ្រប់គ្នា នៅ​ទូទាំង​សកលលោក​។ ជាតិ​ស្ករ​ខ្ពស់ បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ រាប់​ចាប់តាំងពី​សុខភាព​មាត់​ធ្មេញ រហូតដល់​ជំងឺ​ទឹកនោមផ្អែម​។​

​ជាតិ​ស្ករ ក៏ត្រូវ​បាន​គេ​បន្ទោស​ផងដែរ​ថា គ្មាន​កាឡូរី ពីព្រោះ វា​គ្មាន​សារធាតុចិញ្ចឹម​អ្វី​ទាល់តែសោះ សម្រាប់​សុខភាព​។​

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា អ្នក​មិនគួរ​ញ៉ាំ​កាឡូរី​ដែល​បានមកពី​ស្ករ ច្រើនជាង ៥ ភាគរយ​នៃ​តម្រូវការ​កាឡូរី​ប្រចាំថ្ងៃ​នោះឡើយ ដែល​វា​ស្មើនឹង ២៥ ក្រាម (៦ ទៅ ៧ ស្លាបព្រា​កាហ្វេ​) សម្រាប់​មនុស្ស​ធំ​មាន​សុខភាព​ធម្មតា​ម្នាក់ ហើយ​កូនក្មេង​គួរតែ​ក្រោម​នេះ​បន្តិច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com