ពីនេះ ពីនោះ
ព័ត៍មានសុខភាព
 តើ​កូន​របស់​អ្នក មាន​ទំហំ​ប៉ុណ្ណា​ខ្លះ ពេល​នៅក្នុង​ពោះ​របស់​អ្នក​?
22, Apr 2017 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ម្តាយ​គ្រប់រូប ប្រហែលជា​ចង់ដឹង​ណាស់​ហើយ ថា​តើ​កូន​របស់​ពួកគេ មាន​សភាព និង​ទំហំ​ប៉ុណ្ណា ពេល​ស្ថិតក្នុង​ពោះ​នោះ​?



​ចាប់តាំងពី​ដំណាក់កាល​ដំបូង រហូតដល់​ថ្ងៃ​សម្រាល កូន​របស់​អ្នកមាន​ការប្រែប្រួល​មិន​ឈប់ឈរ​នោះទេ​។​

•    ១ ទៅ ២ សប្តាហ៍​ដំបូង កូន​របស់​អ្នកមាន​ទំហំ​តូច​ជាង​គ្រាប់ល្ង​ទៅទៀត​

•    ​នៅ​សប្តាហ៍​ទី ៥ កូន​របស់​អ្នក​ប្រហែល​ជាមាន​ទំហំ​ប៉ុន​គ្រាប់ពោត ហើយ​សរសៃឈាម បេះដូង ឆ្អឹងខ្នង និង​ខួរក្បាល ចាប់ផ្តើម​លូតលាស់​ហើយ​

•    ​នៅ​សប្តាហ៍​ទី ៧ កូន​របស់​អ្នកមាន​ទំហំ​ប្រហែលជា​ប៉ុន​ផ្លែ​បឺ​រី​ខៀវ​

•    ​នៅ​សប្តាហ៍​ទី ៩ កូន​ប្រហែល​ជាធំ​ប៉ុន​ផ្លែឈើ​រី​ហើយ​

•    ​នៅ​សប្តាហ៍​ទី ១៥ កូន​របស់​អ្នកមាន​ទំហំ​ប្រហែល​ផ្លែ​ប៉ោម​

•    ​នៅ​សប្តាហ៍​ទី ២២ កូន​របស់​អ្នកមាន​ប្រវែង​ប្រហែលជា ២៥ សង់ទីម៉ែត្រ​

•    ​នៅ​សប្តាហ៍​ទី ៣០ កូន​របស់​អ្នកមាន​ប្រហែល​ប្រហែលជា ៣៨ សង់ទីម៉ែត្រ​

•    ​នៅ​សប្តាហ៍​ទី ៤០-៤២ កូន​របស់​អ្នក​ដែល​នឹង​សម្រាល​ចេញមក មាន​ប្រវែង​ប្រហែលជា ៥០ សង់ទីម៉ែត្រ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com