ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ត្រប់វែងអាចទប់ស្កាត់ជំងឺមហារីកបាន!!!
× ត្រប់វែងសម្បូរទៅដោយអង់ទីអុកស៊ីដង់ណាស់។ អង់ទីអុកស៊ីដង់នេះហើយដែលអាចទប់ស្កាត់ និងប្រឆាំងនឹងរ៉ាឌីកាលសេរី ដែលកើតឡើងដោយសារការធ្វើប្រតិកម្មម៉េតាប៉ូលីសក្នុងកោសិកា។ ត្រង់វ៉ែងមានសារធាតុ Chlorogenic Acid និង Nasunin ដែលវាទាំងពីរនេះសុទ្ធសឹងតែប្រឆាំងនឹងរ៉ាឌីកាលសេរី និងការពារកោសិការកុំឲ្យមានសម្ពាធអុកស៊ីតកម្ម។ ដូច្នេះ ទើបត្រប់វែងត្រូវបានគេស្គាល់ថាជួយប្រឆាំងនឹងជំងឺមហារីកបាន។
សារធាតុ Nasunin មិនត្រឹមតែមានអង់ទីអុកស៊ីដង់ច្រើនទេ ប៉ុន្តែក៏ចូលរួមក្នុងការទប់ស្កាត់ការកើតជា Angiogenesis ដែលវានឹងទៅភ្ញោចឲ្យមានការកើតមានសរសៃឈាមថ្មីៗ និងបង្កើនការផ្គត់ផ្គង់ឈាម។ Nasunin មានក្នុងអាហារតិចតួចបំផុត តែវាបែរជាមានបែបធម្មជាតិក្នុងផ្លែត្រប់វ៉ែងទៅវិញ។ អ្វីដែលសំខាន់នោះគឺថា សារធាតុ Phytonutrient នេះមានច្រើនក្នុងសម្បកផ្លែត្រប់វ៉ែង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com